Monday, November 18, 2024
Homeព័ត៌មានជាតិអភិបាលខណ្ឌជ្រោយចង្វា ចុះពិនិត្យទីតាំងត្រើយម្ខាង នាឪកាសព្រះរាជពិធីបុណ្យអ៊ុំទូកថ្ងៃទី១

អភិបាលខណ្ឌជ្រោយចង្វា ចុះពិនិត្យទីតាំងត្រើយម្ខាង នាឪកាសព្រះរាជពិធីបុណ្យអ៊ុំទូកថ្ងៃទី១

ភ្នំពេញ៖ នាឪកាសនៃព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ នារាត្រីថ្ងៃទី១ នេះ អភិបាលខណ្ឌជ្រោយចង្វា លោក ឃ្លាំង ហ៊ួត បានដឹកនាំកម្លាំងចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានមកដើរលេងនៅទីតាំងកម្សាន្ដត្រើយម្ខាង ទល់មុខព្រះបរមរាជវាំង ។

លោក ឃ្លាំង ហ៊ួត បានជួបបងប្អូនប្រជាពលរដ្ឋ និងអាជិវករ អ្នកលក់ដូរនៅទីតាំងខាងលើ សូមមេត្ដារក្សាសណ្ដាប់ធ្នាប់ ចូលរួមអនុវត្ដន៍ គោរពនូវការណែនាំរបស់អាជ្ញាធរខណ្ឌ និងជាពិសេស គឺបញ្ហាអនាម័យ ដោយត្រូវគ្រប់គ្រងសំរាម មិនត្រូវបោះចោលពាសវាលពាសកាលនោះទេ ព្រោះវាធ្វើឲ្យបាត់បង់សោភ័ណភាព ។

លោកអភិបាលខណ្ឌ បានថ្លែងអំណរគុណដល់កងកម្លាំងដែលឈរជើងនៅគោលដៅខាងលើនេះ ក៏ដូចជាបណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ ដែលចូលរួមក្នុងប្រតិបត្តិការការពារសន្តិសុខ ក្នុងឱកាសបុណ្យអុំទូក អកអំបុក បណ្តែតប្រទីបនិងសំពះព្រះខែ ចំពោះការខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និង ផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ បានដើរលេងកម្សាន្តដោយសប្បាយរីករាយ និងប្រកបដោយភាពកក់ក្តៅ នាឪកាសព្រះរាជពិធីបុណ្យថ្ងៃទី១នេះ ។

លោកអភិបាលខណ្ឌ ក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ សូមឲ្យបន្តការខិតខំ បន្ថែមទៀត ដើម្បីសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋដែលមកលំហែកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ៕

fdffdsfsda

fddffdfd

dffgdsf 15027546_584489048401693_1995364907710182165_n333 15073321_584489011735030_7790984178592437899_n444

sdafd

dddfdsfd

RELATED ARTICLES