ខ្សែប្រយុទ្ធ Zlatan Ibrahimovic ក្លឹបMilan បាននិយាយថាខ្ញុំចង់បន្តស្នាក់នៅជាមួយក្លឹបបាល់ទាត់ អ៊ីតាលីស៊េរីAពេញមួយ ជីវិត ហើយបានសារភាពថាមានការភ័យខ្លាចក្នុងការបញ្ឈប់ពីអាជីពបាល់ទាត់ដោយសារតែភាពមិនប្រាកដប្រជានូវអ្វីដែលកើតឡើងបន្ទាប់បន្ទាប់ពីការចូលនិវត្តន៍។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារទី ៧ ធ្នូ ២០២១។ កិច្ចសន្យាបច្ចុប្បន្នរបស់ កីឡាករស៊ុយអែត នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែ Ibrahimovic មិនទាន់ មានគម្រោងព្យួរស្បែកជើងរបស់គាត់នៅឡើយទេ។
នៅក្នុងកម្មវិធីជជែកChe Tempo Che Fa កាលពីថ្ងៃអាទិត្យ ខ្សែប្រយុទ្ធវ័យ៤០ឆ្នាំបាននិយាយថាខ្ញុំចង់លេងឱ្យបាន យូរតាម ដែលអាចធ្វើទៅបាន។ដរាបណាខ្ញុំនៅមានថាមពលខ្ញុំនឹងបន្ត។កីឡាកររូបនេះបានបន្តទៀតថា សូមដាក់សម្ពាធលើ Milanដើម្បីផ្តល់កុងត្រាថ្មី ហើយខ្ញុំសង្ឃឹមថានឹងបន្តនៅ ជាមួយក្លឹបអស់មួយជីវិត។ខ្ញុំនៅតែមានគោលបំណងចង់ឈ្នះ ផ្សេងទៀត នៅទីនេះ។Ibrahimovic ស្ថិតនៅកៅអីបម្រុង ខណៈដែល Milan បានយកឈ្នះលើក្រុមបាតតារាង Salernitana ក្នុងលទ្ធផល 2-0 កាលពីថ្ងៃសៅរ៍។
គួររំឭកថាSlatan បានមកជ្រក ក្រោមដំបូលក្លឹប Milan តាំងពីឆ្នាំ ២០១១តែបានចាកចេញទៅវិញកាលពីឆ្នាំ២០១២ ទៅលេង អោយក្លឹបParis SG ដល់២០១៦ បន្ទាប់មកបានផ្លាស់ទ្រនំថ្មីមកMan Utd (២០១៦-១៨ )មុនពេលចេញទៅអាមេរិកលេងជាមួយ ក្លឹប LA Galaxy (២០១៨-១៩) ហើយទីបំផុតវិលមកទ្រនំចាស់Milan វិញរបូតមកដល់ពេលនេះ៕