យោងតាមបណ្តាញសារព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃពុធទី ៨ ធ្នូ ២០២១ បានអោយដឹងថា មហាសេដ្ឋីជប៉ុនលោក YusakuMaezawaបានបំពេញក្តីស្រមៃកាលពីកុមារភាពរបស់ខ្លូន ដោយធ្វើដំណើរទៅកាន់ស្ថានីយអវកាសអន្តរជាតិ(ISS)។លោក Maezawa អមដំណើរដោយអវកាសយានិករុស្ស៊ី Alexander Misurkin និងអ្នកផលិតវីដេអូ Yozo Hirano ដែលកំពុងរៀបចំឯកសារអំពីការធ្វើដំណើរសម្រាប់ប៉ុស្តិ៍ YouTube របស់មហាសេដ្ឋី។រ៉ុក្កែតរុស្ស៊ីដឹកលោក Maezawa ចេញពីទីតាំងបង្ហោះផ្កាយរណបBaikonur Cosmodrome ដែលមានមូលដ្ឋាននៅប្រទេសកាហ្សាក់ស្ថាន។


មហាសេដ្ឋីរូបនេះត្រូវបានគេរំពឹងថានឹងចំណាយពេល 12 ថ្ងៃស្នាក់នៅស្ថានីយ៍អវកាសISS។ លោកYusaku Maezawa ស្ថាបនិក Zozo ដែលជាអាជីវកម្មម៉ូដអនឡាញដ៏ជោគជ័យ និងជំនួយការផលិតកម្មរបស់គាត់គឺលោក Yozo Hirano បានក្លាយជាអ្នកទេសចរអវកាសដំបូងគេដែលធ្វើដំណើរទៅកាន់ ISS អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ។Maezawaដែលត្រូវបានគេរាយការណ៍ថាមានទ្រព្យសម្បត្តិសុទ្ធចំនួន ១,៩ពាន់លានដុល្លារបាននិយាយថាមហិច្ឆតារបស់ខ្ញុំមិនបញ្ចប់ត្រឹមនេះទេ។ខ្ញុំបានចុះឈ្មោះសម្រាប់ការធ្វើដំណើរប្រកបដោយមហិច្ឆតាបន្ថែមទៀតជុំវិញព្រះច័ន្ទនៅលើរ៉ុក្កែត SpaceX របស់លោក Elon Musk ដែលគ្រោងទុកសម្រាប់ឆ្នាំ 2023។


ជើងហោះហើរនោះមានឈ្មោះថា dearMoon គ្រោងនឹងកើតឡើងនៅឆ្នាំ 2023។ លោក Maezawa បានប្រកាសកាលពីខែមីនាថាលោកនឹងនាំសមាជិកសាធារណៈចំនួនប្រាំបីនាក់មកជាមួយ និងចេញថ្លៃការធ្វើដំណើរទាំងមូល៕

