Sunday, November 10, 2024
Homeព័ត៌មានអន្តរជាតិអាមេរិកដាក់ទណ្ឌកម្មប្រទេស៤ដែលពូកែខាងរំលោភសិទ្ធមនុស្ស

អាមេរិកដាក់ទណ្ឌកម្មប្រទេស៤ដែលពូកែខាងរំលោភសិទ្ធមនុស្ស

 កាលពីថ្ងៃសៅរ៍ទី ១១ ធ្នូ សហរដ្ឋអាមេរិកដែលជាប្រទេស បិតាប្រជាធិបតេយ្យនិងជាជើងឯកខាងដាក់ទណ្ឌកម្ម បានពង្រីក ការដាក់ទណ្ឌកម្មរបស់ខ្លួនយ៉ាងទូលំទូលាយសំដៅទៅលើក្រុមមនុស្សនិងអង្គភាពជាច្រើនរបស់ប្រទេស៤គឺចិន មីយ៉ាន់ម៉ា កូរ៉េខាងជើងនិងបង់ក្លាដែសដែលជាប់ពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្សហើយបានបន្ថែមក្រុមហ៊ុនវៃឆ្លាតចិន SenseTime Group ទៅក្នុងបញ្ជីខ្មៅនៃការវិនិយោគ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ប្រទេសកាណាដានិងចក្រភពអង់គ្លេសបានចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ាខណៈដែលទីក្រុងវ៉ាស៊ីនតោនក៏បានដាក់ទណ្ឌកម្មថ្មីជាលើកដំបូងលើប្រទេសកូរ៉េខាងជើងក្រោមការដឹកនាំរបស់ប្រធានាធិបតីលោកចូ បៃឌិន និងបានកំណត់គោលដៅអង្គភាពយោធាមីយ៉ាន់ម៉ា ក្នុងចំណោមសកម្មភាព ផ្សេងទៀតដែលបានលើកឡើងនៅទិវាសិទ្ធិមនុស្ស។

លោក Wally Adeyemoអនុរដ្ឋលេខាធិការក្រសួងរតនាគារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថាសកម្មភាព របស់យើងនៅថ្ងៃនេះដោយសហការជាមួយដៃគូចក្រភពអង់គ្លេស និងកាណាដា សួមផ្ញើសារថា លទ្ធិប្រជាធិបតេយ្យនៅ ជុំវិញពិភពលោកនឹងចាត់វិធានការប្រឆាំងនឹងអ្នកដែលបំពានអំណាចរបស់រដ្ឋ ដើម្បីបង្កការឈឺចាប់ និងការគាបសង្កត់ ។រតនាគារអាមេរិកបាននិយាយថាការិយាល័យរដ្ឋអាជ្ញាសាធារណៈកណ្តាលរបស់ប្រទេសកូរ៉េខាងជើងត្រូវបានកំណត់ជាគោលដៅ រួមជាមួយនឹងអតីតរដ្ឋមន្ត្រីសន្តិសុខសង្គម និងថ្មីៗនេះបានតែងតាំងជារដ្ឋមន្ត្រីក្រសួងកងកម្លាំង ប្រដាប់អាវុធប្រជាជន លោក Ri Yong Gil ។

បេសកកម្មរបស់កូរ៉េខាងជើងនៅអង្គការសហប្រជាជាតិ និងស្ថានទូតចិន មីយ៉ាន់ម៉ា និងបង់ក្លាដែស នៅទីក្រុងវ៉ាស៊ីនតោនមិន បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងរតនាគារ សហរដ្ឋអាមេរិក៏បាន បញ្ជាក់ដែរថាខ្លួនបានបន្ថែមក្រុមហ៊ុនបច្ចេកវិទ្យាវៃឆ្លាតចិនSenseTimeទៅក្នុងបញ្ជីនៃក្រុមហ៊ុនស្មុគស្មាញឧស្សាហកម្មយោធា ចិន ដោយ ចោទប្រកាន់ថាក្រុមហ៊ុននេះបានបង្កើតកម្មវិធីសម្គាល់មុខដែលអាច កំណត់គោលដៅកំណត់អត្តសញ្ញាណជន ជាតិ ភាគតិចអ៊ុយហ្គ័រ។

អ្នកជំនាញនិងក្រុមសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មនុស្សជាងមួយលាននាក់ ដែលភាគច្រើនជាជន ជាតិអ៊ុយហ្គ័រនិងសមាជិកនៃជនជាតិភាគតិចមូស្លីមផ្សេងទៀត ត្រូវបានឃុំខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នៅក្នុងជំរុំដ៏ធំទូលាយមួយ នៅក្នុងតំបន់ឆ្ងាយភាគខាងលិចនៃ ស៊ីនជាំងរបស់ប្រទេសចិន។គួររំឭកថាប្រធានាធិបតីអាមេរិកលោកចូ បៃឌិន  បានប្រមូលផ្តុំ មេដឹកនាំពិភពលោកជាង 100 នាក់នៅក្នុងកិច្ចប្រជុំកំពូលតាមវីដេអូខន់ហ្វ្រែន នៅសប្តាហ៍នេះដើម្បីជំរុញ លទ្ធិប្រជាធិបតេយ្យ នៅ ជុំវិញពិភពលោកដោយហៅការការពារសិទ្ធិនិងសេរីភាពក្នុងការប្រឈមមុខនឹងការកើនឡើងអំណាចផ្តាច់ការថាជាបញ្ហា រប្រឈមនៃយុគសម័យបច្ចុប្បន្ន៕

RELATED ARTICLES