Thursday, September 19, 2024
Homeព័ត៌មានអន្តរជាតិបេក្ខជនប្រធានាធិបតីហ្វីលីពីនប្តេជ្ញាធ្វើទំនើបកម្មកងទ័ពជើងទឹក ទប់ទល់ជាមួយចិន

បេក្ខជនប្រធានាធិបតីហ្វីលីពីនប្តេជ្ញាធ្វើទំនើបកម្មកងទ័ពជើងទឹក ទប់ទល់ជាមួយចិន

លោក Francisco Domagoso បេក្ខជនប្រធានាធិបតីហ្វីលីពីន និងអភិបាលក្រុងម៉ានីលបានដាក់គោលនយោបាយបរទេស កសាង សមត្ថភាពកងទ័ពជើងទឹកស្របពេលដែលចិនកំពុងពង្រីក ការទាមទារដែនសមុទ្រដ៏ទូលំទូលាយនៅក្នុងតំបន់ជម្លោះ សមុទ្រចិនខាងត្បូង។នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍ចេញផ្សាយចេញផ្សាយកាលពីថ្ងៃចន្ទ ទី ១៣ ធ្នូ ២០២១។នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានជប៉ុនក្យូដូកាលពីថ្ងៃសុក្រសប្តាហ៍មុនលោកបានសង្កត់ធ្ងន់ជាមួយនឹងការអះអាង ដោយមិនភ័យខ្លាចនៃអធិបតេយ្យភាពរបស់ប្រទេសដោយនិយាថាខ្ញុំនឹងទិញនាវានិងធនធានបន្ថែមទៀតដើម្បីពង្រឹងកងទ័ពជើងទឹកនិងឆ្មាំឆ្នេរសមុទ្ររបស់យើងដែលកំពុងប្រឈមមុខជាមួយទីក្រុងប៉េកាំង ។

លោក Domagoso បាននិយាយថា យើងត្រូវតែបង្ហាញពិភពលោកថា យើងកំពុងតស៊ូដើម្បីវា ដោយពាក្យសច្ចាថានឹងមិន អនុញ្ញាតឱ្យមានការសម្លុតតាមទម្រង់ណាមួយពីបរទេសឡើយ។ជាមួយគ្នានេះដែរលោកក៏ បាននិយាយថា លោកនឹងអំពាវ នាវឱ្យភាគីផ្សេងទៀតនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រគាំទ្រហ្វីលីពីនក្នុងការអះអាងនូវសេចក្តីសម្រេចឆ្នាំ 2016 របស់តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ ដែលបានធ្វើឱ្យការទាមទារជាប្រវត្តិសាស្ត្រ របស់ចិនមានគ្មានសុពលភាពលើ បញ្ហាជាច្រើននៃសមុទ្រចិនខាងត្បូង។

ទាក់ទងនឹងគោលនយោបាយពាណិជ្ជកម្ម អភិបាលក្រុងអាយុ 47ឆ្នាំដែលជាបេក្ខជនទីបីដែលពេញចិត្តបំផុតនៅក្នុងការបោះ ឆ្នោតប្រធានាធិបតីយោងតាមការស្ទង់មតិរបស់ Pulse Asia ខែកញ្ញាបាននិយាយថាគាត់មានឆន្ទៈក្នុងការចូលទៅក្នុងសំណុំ នៃទំនាក់ទំនងថ្មីជាមួយប្រទេសជប៉ុន ចិន ឥណ្ឌូនេស៊ី និងប្រទេសថៃក្នុងគោលបំណងបង្កើតការងារក្នុងស្រុកបន្ថែមទៀតនិង ធ្វើឱ្យសេដ្ឋកិច្ចហ្វីលីពីនដែលបំផ្លាញដោយកូវីដ-១៩ងើបឡើងវិញ៕

RELATED ARTICLES