Thursday, September 19, 2024
Homeព័ត៌មានអន្តរជាតិអូមីក្រុន ធ្វើអោយថៃកាត់បន្ថយគម្លាតចាក់ វ៉ាក់សាំង

អូមីក្រុន ធ្វើអោយថៃកាត់បន្ថយគម្លាតចាក់ វ៉ាក់សាំង

មន្ត្រីសុខាភិបាលបាននិយាយកាលពីថ្ងៃចន្ទ ទី ១៣ ធ្នូ ២០២១ ថា ប្រទេសថៃនឹងកាត់បន្ថយគម្លាតចាក់វ៉ាក់សាំង ពីដូសទី១និង ទី២ ពី៦ខែមកនូវត្រឹម ៣ខែវិញ ដើម្បីព្យាយាមពង្រឹងភាពស៊ាំស្របពេលដែលមាន ការរីករាលដាលមេរោគបំប្លែងថ្មីអូមីក្រុន (Omicron )។រហូតមកដល់ពេលនេះប្រទេសថៃបានរកឃើញករណីនាំចូលមេរោគបំប្លែង ថ្មីអូមីក្រុនចំនួន៨ករណី ប៉ុន្តែមិនទាន់ ឃើញការឆ្លងសហគមន៍នៅឡើយទេ។នេះបើយោងតាមក្រសួងសុខាភិបាលរបស់ខ្លួន។ លោក Taweesin Wisanuyothin អ្នកនាំពាក្យនៃក្រុមការងារ កូវីដ-១៩ របស់រដ្ឋាភិបាលបាននិយាយថា ដោយសារតែ អូមីក្រុនឥឡូវនេះរីករាលដាលការចាក់ លើកទី 3 ដូសជម្រុញនឹងជួយបន្ថយភាពធ្ងន់ធ្ងរនៃរោគសញ្ញា និងកាត់បន្ថយអត្រាមរណភាព។

ការសម្រេចចិត្តធ្វើដូច្នេះក៏ទំនងជាបន្ទាប់ពីទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេសកាលពីថ្ងៃសុក្រសប្តាហ៍មុនបាននិយាយថាការចកា់ដូសជំរុញបានស្ដារឡើងវិញយ៉ាងសំខាន់នូវការការពារប្រឆាំងនឹងជំងឺស្រាលដែលបណ្តាលមកពីមេរោគបំប្លែងថ្មី។លោក បញ្ជាក់ថា អ្នកចាក់វ៉ាក់សាំងលើកទី២ នៅខែសីហា ឬខែកញ្ញាអាចទទួលបានដូសជំរុញភ្លាមៗ នៅមជ្ឈមណ្ឌល វ៉ាក់សាំងទូទាំងប្រទេស។គិតមកត្រឹមថ្ងៃនេះ មនុស្សជាង 43 លាននាក់ ឬ 60 ភាគរយនៃប្រជាជននៅក្នុងប្រទេសថៃបានទទួ លវ៉ាក់សាំង កូវីដ-១៩ ចំនួនពីរដូស ដែលក្នុងនោះ ៤,១ លាននាក់បានទទួលថ្នាំជំរុញ៕

RELATED ARTICLES