យោងតាមទីភ្នាក់ងារសារព័ត៌មានបារាំងAFP ចេញផ្សាយកាលពីថ្ងៃអង្គារទី ១៤ ធ្នូ ២០២១ បានអោយដឹងថា លោកបូរីស ចនស៊ុន(Boris Johnson)នាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយកាលពីថ្ងៃចន្ទថាយ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់នៅក្នុងទឹកដីអង់គ្លេសបន្ទាប់ពីបានឆ្លងមេរោគ បំប្លែងថ្មីអូមីក្រុន (Omicron) ។ចាប់តាំងពីករណីមេរោគបំប្លែងថ្មី Omicron ត្រូវបានរកឃើញដំបូងកាលពីថ្ងៃទី 27 ខែវិច្ឆិកា នៅអាហ្វ្រិកខាងត្បូងលោកចនស៊ុនបានដាក់កម្រិតតឹងរ៉ឹងហើយកាលពីថ្ងៃអាទិត្យលោកបានព្រមានថាមេរោគនេះអាចយកឈ្នះលើការការពារភាពស៊ាំរបស់អ្នកដែលបានចាក់វ៉ាក់សាំងចំនួនពីរដងរួចហើយ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលចាក់វ៉ាក់សាំងនៅភាគខាងលិចទីក្រុងឡុងដ៍ នាយករដ្ឋមន្ត្រី បាននិយាយថាមេរោគបំប្លែងថ្មី អូមីក្រុន មានចំនួនប្រហែល 40 ភាគរយនៃករណីឆ្លងនៅក្នុងរដ្ឋធានីចក្រភពអង់គ្លេស ហើយការចូលមន្ទីរពេទ្យកំពុងកើនឡើង។មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការនិងគ្រប់គ្រងជំងឺ (ECDC) បានប្រាប់ AFP ថាវាហាក់ដូចជាការស្លាប់ដំបូងរបស់ អូមីក្រុនក៏ប៉ុន្តែការស្លាប់ដោយសារជំងឺនេះ អាចកើតឡើងនៅក្នុងប្រទេសផ្សេងទៀត ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាសាធារណៈនៅឡើយទេ ក្រៅពីចក្រភពអង់គ្លេស។នាយកដ្ឋានសុខាភិបាលបាននិយាយថា នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងដែលជាកន្លែងកំណត់អត្តសញ្ញាណមេរោគបំប្លែងថ្មីដំបូង គ្មានការស្លាប់ដែលទាក់ទងនឹងអូមីក្រុងត្រូវបានប្រកាសជាផ្លូវការនោះទេ៕

