Thursday, September 19, 2024
Homeព័ត៌មានអន្តរជាតិប្រធានាធិបតីហ្វីលីពីនបោះបង់អាសនៈព្រឹទ្ធសភា បើកផ្លូវអោយកូនឬ?

ប្រធានាធិបតីហ្វីលីពីនបោះបង់អាសនៈព្រឹទ្ធសភា បើកផ្លូវអោយកូនឬ?

អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោតបានអោយដឹងកាលពីថ្ងៃអង្គារទី១៤  ធ្នូ  ឆ្នាំ ២០២១ ថា  ប្រធានាធិបតីហ្វី​លីពីន​លោកឌូតើតេបានដកបេក្ខភាពរបស់គាត់សម្រាប់អាសនៈព្រឹទ្ធសភា។នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មានសិង្ហបុរី CNA។អាណត្តិប្រធានាធិបតីរយៈពេលប្រាំមួយឆ្នាំរបស់លោក នឹងបញ្ចប់នៅខែមិថុនាឆ្នាំ2022ហើយលោកត្រូវបានហាម​ឃាត់​ដោយរដ្ឋធម្មនុញ្ញពីការស្វែងរកតំណែងប្រធានាធិបតីមួយអណត្តិទៀត។

កាលពីព្រឹកថ្ងៃអង្គារនេះដែរ ជំនួយការរបស់លោក គឺព្រឹទ្ធសមាជិក Christopher Bong Go បានធ្វើការសម្រេចចិត្តជាផ្លូវការ​ក្នុងការ​លាឈប់ពីការប្រកួតប្រជែងតំណែងប្រធានាធិបតី បន្ទាប់ពីបានប្រកាសកាលពីខែមុនថា លោកនឹងមិនប្រកួត​ប្រ​ជែង​តំណែង​កំពូលរបស់ប្រទេសនេះទៀតទេ។ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា ហេតុអ្វីបានជាលោកឌូតើតេដក ខ្លនចេញ​ពី​ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានោះទេ ប៉ុន្តែលោកបាននិយាយកាលពីខែតុលាថា លោកនឹងចូលនិវត្តន៍​ពីនយោ​បាយ។ មិនមានការអត្ថាធិប្បាយភ្លាមៗពីគណបក្សនយោបាយរបស់លោកទេ។

ការដកខ្លួនរបស់លោកមិនមានន័យថាលោកគ្រោងនឹងចូលនិវត្តន៍ពីឆាកនយោបាយបន្ទាប់ពីការបោះឆ្នោតនៅក្នុងខែឧសភានោះទេ។ នៅក្រោមច្បាប់បោះឆ្នោត គាត់អាចជំនួសបេក្ខជនម្នាក់ទៀតដែលមាននាមត្រកូល​របស់គាត់សម្រាប់មុខតំណែង​នេះ។កូនស្រីរបស់លោកឌូតើតេ គឺលោកស្រី Sara កំពុងឈរឈ្មោះជាអនុប្រធានាធិបតី ខណៈដែលកូនប្រុសរបស់គាត់ Sebastian កំពុងប្រកួតប្រជែងសម្រាប់តំណែងអភិបាលក្រុងនៅក្នុងបន្ទាយដ៏រឹងមាំភាគខាងត្បូងនៃទីក្រុង Davao របស់​គ្រួសារលោក។

នៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃចន្ទ លោក ឌូតើតេ បាននិយាយថា រដ្ឋបាលរបស់លោកនឹង ធានាឱ្យមានការបោះឆ្នោតដោយ​ស្មោះត្រង់ សន្តិភាព គួរឱ្យទុកចិត្ត និងដោយសេរី នៅឆ្នាំ 2022។ការឈរឈ្មោះរបស់គាត់សម្រាប់តំណែងសមាជិកព្រឹទ្ធ​សភា​ត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងដើម្បីបន្តអាជីពនយោបាយខណៈដែលលោកកំពុងប្រឈមមុខនឹងការស៊ើបអង្កេតអន្តរជាតិនៅក្នុងសង្គ្រាមគ្រឿងញៀនដ៏សាហាវរបស់លោកពេលឡើងកាន់អំណាចកាលពីឆ្នំា២០១៦ដែលបានសម្លាប់មនុស្សច្រើនពាន់នាក់៕

RELATED ARTICLES