Thursday, September 19, 2024
Homeព័ត៌មានអន្តរជាតិរញ្ជួយដីកម្រិត៧,៤រិចស្ទ័របានវាយប្រហារប្រទេសឥណ្ឌូណេស៊ី

រញ្ជួយដីកម្រិត៧,៤រិចស្ទ័របានវាយប្រហារប្រទេសឥណ្ឌូណេស៊ី

កាលពីថ្ងៃអង្គារ ទី ១៤ ធ្នូ ២០២១ គ្រោះធម្មជាតិរញ្ជួយដីកម្រិត ៧,៤រិចស្ទ័របានវាយប្រហារភាគខាងកើតប្រទេសឥណ្ឌូណេស៊ី បង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ តែក្រោយមកត្រូវបាននាយកដ្ឋានឧតុនិយមដកការព្រមាននេះចេញវិញ។នេះ​បើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័។លោក Agustinus Florianus អ្នករស់នៅទីក្រុង MaumereលើកោះFloresបានប្រាប់រ៉យទ័រថាមនុស្សគ្រប់គ្នាបានរត់ចេញមកតាមផ្លូវ ។ រហូតមកដល់ពេលនេះពុំមានរបាយការណ៍ពីមនុស្សស្លាប់ ឬខូច​ខាតអ្វីឡើយ ។

ការព្រមានអំពីរលកយក្សស៊ូណាមិត្រូវបានចេញសម្រាប់តំបន់ Maluku, East Nusa Tenggara, West Nusa Tenggara បន្ទាប់​ពីការរញ្ជួយដីបានវាយប្រហារចម្ងាយ 112 គីឡូម៉ែត្រភាគពាយព្យនៃទីក្រុង Larantuka ក្នុងជម្រៅ 12 គីឡូម៉ែត្រ។លោកMuhamadSadlyមន្ត្រីម្នាក់ជាមួយទីភ្នាក់ងារឧតុនិយមបានប្រាប់ទូរទស្សន៍ Metro TV ប្រជាជនគួរតែ​នៅឱ្យឆ្ងាយ​ពីឆ្នេរ​សមុទ្រដោយបន្ថែមថាការព្រមានអំពីរលកយក្សស៊ូណាមិនឹងត្រូវបានដកចេញយ៉ាងហោចណាស់ពីរម៉ោងបន្ទាប់ពីវាត្រូវបានចេញផ្សាយ។

ប្រទេសឥណ្ឌូណេស៊ីស្ថិតនៅលើខ្សែបន្ទាត់ Pacific Ring of Fireជាតំបន់ដែលមានសកម្មភាពរញ្ជួយខ្លាំង។យ៉ាងហោច​ណាស់​មនុស្ស 48 នាក់បានស្លាប់ និងរាប់រយនាក់បានរងរបួស នៅពេលដែលភ្នំភ្លើង Mount Semeru បានផ្ទុះនៅលើកោះ Java កាល​ពីថ្ងៃទី 4 ខែធ្នូ៕

RELATED ARTICLES