Saturday, May 10, 2025
Homeព័ត៌មានអន្តរជាតិមន្ត្រីការបរទេសអាមេរិកបញ្ចេញវិធានការស្រមោល ខណៈយោធាមីយ៉ាន់ម៉ាដុតផ្ទះជាង១០០ខ្នង

មន្ត្រីការបរទេសអាមេរិកបញ្ចេញវិធានការស្រមោល ខណៈយោធាមីយ៉ាន់ម៉ាដុតផ្ទះជាង១០០ខ្នង

មុនពេលចេញដំណើរពីប្រទេសឥណ្ឌូណេស៊ី ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិកកំពុងសម្លឹងមើលបន្ថែមទៀតដើម្បីចាត់វិធានការប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា ។លោក Blinken ដែលបានពិពណ៌នាប្លុក អាស៊ាន ថា មានសារៈសំខាន់ចំពោះស្ថាបត្យកម្មនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក” បាន​និយាយ​ថាយើងទន្ទឹងរង់ចាំយ៉ាងខ្លាំងក្នុងកិច្ចប្រជុំកំពូលពិសេសជាមួយអាស៊ាននៅឆ្នាំក្រោយ”។លោកBlinkenបានបញ្ជាក់ថា​វាមាន​សារៈ​សំខាន់ក្នុងប៉ុន្មានសប្តាហ៍ និងខែខាងមុខ ដើម្បីពិនិត្យមើលថាតើ វិធានការបន្ថែមអ្វីខ្លះ ដើម្បីដាក់សម្ពាធលើ​របបនេះឱ្យ​ងាក​មកដើរលើគន្លងប្រជាធិបតេយ្យ។សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចផ្សេងទៀត បានដាក់ទណ្ឌកម្មលើការដឹកនាំ យោធា និងធុរកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ារួចមកហើយ តែមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ។លោក Blinken បាននិ​យាយ​ថាសហរដ្ឋអាមេរិកបានបន្ត ឃ្លាំមើលយ៉ាងសកម្ម ថាតើសកម្មភាពដែលបានធ្វើឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា អាចជា​អំពើប្រ​ល័យពូជសាសន៍ដែរឬទេ។យ៉ាងហោចណាស់ផ្ទះប្រហែល100ខ្នងត្រូវបានដុតបំផ្លាញដោយកងកម្លាំងយោធាមីយ៉ាន់ម៉ាក្នុង​អំ​ឡុងពេលការវាយឆ្មក់លើមូលដ្ឋានរឹងមាំរបស់ក្រុមប្រឆាំងនៅតំបន់ Sagaing កាលពីថ្ងៃចន្ទ។

យោងតាមអ្នកស្រុកបានឱ្យដឹងថា កាលពីព្រឹកថ្ងៃច័ន្ទ កងកម្លាំងរបបយោធាជាង 100 និងសមាជិកនៃក្រុម Pyuu-SawHtee កងជីវពលហ្វឹកហាត់ប្រដាប់អាវុធ ដោយយោធាមីយ៉ាន់ម៉ាបានបាញ់ផ្លោងចូលភូមិKaeba។កងកម្លាំងរបបសឹកត្រូវបាន​ដាក់​ពង្រាយនៅភូមិថាឡាបាជិតមួយខែហើយ។ទោះជាយ៉ាងណាក៏ដោយសារព័ត៌មាន Irrawaddy មិនអាចផ្ទៀងផ្ទាត់ដោយឯក​រាជ្យ​នូវការលើកឡើងរបស់អ្នកភូមិបានទេ។

សាក្សីម្នាក់បាននិយាយថា បន្ទាប់ពីបានកាន់កាប់ Kaeba កាលពីថ្ងៃចន្ទ កងកម្លាំងរបបបានដុតបំផ្លាញផ្ទះប្រហែល 100 ខ្នងក្នុង​ចំណោម 300 នៅក្នុងភូមិ។ អ្នកភូមិម្នាក់បានប្រាប់ The Irrawaddy កាលពីថ្ងៃអង្គារថា ពួកគេក៏បានលួចរបស់របរក្នុងផ្ទះ និងម៉ូតូ​ផងដែរ។គាត់បានបន្តទៀតថា ភូមិរបស់យើងទាំងមូលបានចូលរួមយ៉ាង​ក្លាហានក្នុងចលនាប្រឆាំងរបបប្រឆាំង​នឹងរបបនេះ​តាំង​​​ពីដើមដំបូងមក។ របបយោធាបានព្យាយាមកម្ទេចយើងដោយសារតែយើងល្បីខាងគណបក្សប្រឆាំង។គិតមកត្រឹមថ្ងៃពុធ​ទី ១៥ ធ្នូ ២០២១ នេះ មនុស្សប្រមាណ 1329 នាក់ត្រូវបានសម្លាប់ និង 10923 នាក់ រួមទាំងមេដឹកនាំរដ្ឋាភិបាលជាប់ឆ្នោតផងដែរ ត្រូវបានចាប់ខ្លួនដោយរបបយោធាចាប់តាំងពីរដ្ឋប្រហារថ្ងៃទី 1 ខែកុម្ភៈ។នេះបើយោងតាមសមាគម​ជំនួយសម្រាប់អ្នកទោស​នយោ​បាយដែលជាក្រុមសិទ្ធិមនុស្សដែលចងក្រងការស្លាប់ និងការចាប់ខ្លួន៕

RELATED ARTICLES