Saturday, May 10, 2025
Homeព័ត៌មានអន្តរជាតិNATO ច្រានចោលសំណើផ្អាកពង្រាយមីស៊ីល ខណៈ វ្ល៉ាឌីមៀ ពូទីនចង់ចូលតុចរចា

NATO ច្រានចោលសំណើផ្អាកពង្រាយមីស៊ីល ខណៈ វ្ល៉ាឌីមៀ ពូទីនចង់ចូលតុចរចា

អង្គការណាតូបានច្រានចោលការអំពាវនាវរបស់ទីក្រុងមូស្គូសម្រាប់ការហាមឃាត់លើការដាក់ពង្រាយកាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យមដែលមានសមត្ថភាពវាយប្រហារនៅក្នុងទ្វីបអឺរ៉ុប ហើយបានស្តីបន្ទោសប្រទេសរុស្ស៊ីចំពោះ ការរំលោភលើសន្ធិសញ្ញា កងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF )ដែល សហរដ្ឋអាមេរិកដកខ្លួនចេញ។ឆ្លើយតបទៅនឹងសំណើរបស់ទីក្រុងមូស្គូក្នុងការ ផ្អាកការដាក់ពង្រាយកាំជ្រួចនៅតំបន់អឺរ៉ុប អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានហៅគំនិតនេះថាមិនគួរ ឱ្យទុកចិត្ត។

លោកStoltenbergបាននិយាយថាសំណើរបស់រុស្ស៊ីស្តីពីការផ្អាកគឺមិនគួរឱ្យជឿជាក់ទេ ពីព្រោះយើងមានបម្រាមហើយពួក គេបានបំពានលើការហាមឃាត់នោះ។ ការលើកឡើងរបស់លោកបែបនេះគឺសំដៅទៅលើសន្ធិសញ្ញា កងកម្លាំងនុយក្លេអ៊ែរ កម្រិតមធ្យម (INF) ដែលជាកិច្ចព្រមព្រៀងសន្តិសុខឆ្នាំ 1987 ជាមួយអាមេរិក តែរដ្ឋបាលអតីតលោកដូណាល ត្រាំបានដកខ្លួន ចេញជាឯកតោភាគីកាលពីឆ្នាំ 2019 ។អង្គការណាតូបានបញ្ជាក់ថា លុះត្រាតែរុស្ស៊ីអាចផ្ទៀងផ្ទាត់បំផ្លាញមីស៊ីល SSC-8 របស់ ខ្លួនទាំងអស់ ដែលជាមីស៊ីលបំពានលើសន្ធិសញ្ញា INFប៉ុន្តែនោះវាមិនគួរឱ្យជឿជាក់ទេនៅពេលឥឡូវនេះ ការស្នើសុំហាមឃាត់ លើអ្វីមួយដែលពួកគេពិតជាបានចាប់ផ្តើមដាក់ពង្រាយរួចហើយ។ នេះវាមិនយុត្តិធម៌សម្រាប់អង្គការណាតូទេ។រុស្សីក៏បានអះ​អាងដែរថាសហរដ្ឋអាមេរិកបានរំលោភលើសន្ធិសញ្ញាដែលមិនទាន់អស់សុពលភាព ហើយបានចង្អុលម្រាមដៃ លើប្រព័ន្ធ Mk-41 Aegis Ashore ដែលដាក់ពង្រាយនៅអឺរ៉ុប។

លោក វ្ល៉ាឌីមៀ ពូទីន ចង់ចរចាជាមួយអាមេរិកនិងNATO

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃពុធ ទី១៥ ខែធ្នូ ថា លោកចង់ឱ្យមានកិច្ចពិភាក្សា ភ្លាមៗជាមួយ​សហ​រដ្ឋអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងហៅកាត់ថា NATO ជុំវិញការធានាសន្តិសុខ​ខណៈដែលភាពតានតឹង​កំពុង​កើនឡើងរវាងទីក្រុងមូស្គូ និងលោកខាងលិចជុំវិញបញ្ហាអ៊ុយក្រែន។នេះបើយោងតាមការចេញផ្សាយ​របស់ទីភ្នាក់ងារ​សារ​ព័ត៌​មានបារាំង AFP ។សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានចោទប្រកាន់​រុស្ស៊ីពីបទរៀបចំផែនការលុកលុយប្រទេស​ជិត​ខាងរបស់ខ្លួន  ហើយបានព្រមានដាក់ទណ្ឌកម្មដ៏ធំទៅលើប្រទេសរុស្ស៊ី ប្រសិនបើលោកពូទីនចាប់ផ្តើមការវាយប្រហារ។ទាហានរុស្ស៊ីរាប់ម៉ឺននាក់ត្រូវបានគេកំពុងឈរជើងនៅជិតព្រំដែនអតីតសហភាពសូវៀតអ៊ុយក្រែន ដែលប្រទេស​លោកខាង​លិចបានចោទប្រកាន់វិមានក្រឹមឡាំងថាបានគាំទ្រក្រុមបំបែកខ្លួនដែលគាំទ្រទីក្រុងម៉ូស្គូចាប់តាំងពីឆ្នាំ 2014  ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីហ្វាំងឡង់ ដែលធ្លាប់ធ្វើជាអ្នកសម្របសម្រួល រវាងរុស្ស៊ី និងលោកខាងលិច លោកពូទីនបាននិយាយថា លោកចង់ឱ្យកិច្ចចរចាផ្នែកសន្តិសុខចាប់ផ្តើមដោយគ្មានការពន្យារពេល។វិមានក្រឹមឡាំង​បាន​និ​យា​យ​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គាត់បានប្រាប់ប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinsto ថាទីក្រុងម៉ូស្គូចង់​ចាប់​ផ្តើមការចរចាជាបន្ទាន់ជាមួយសហរដ្ឋអាមេរិក និងអង្គការណាតូដើម្បីបង្កើត​ការធានាផ្នែកច្បាប់អន្តរ​ជាតិសម្រាប់​សន្តិ​សុខ​នៃប្រទេសរបស់យើង ។រុស្ស៊ី បានតាមទាមទារ អោយអង្គការណាតួឈប់ពង្រីកប្រតិបត្តិការ​ឆ្ពោះមក​ភាគខាងកើត និងការ​ដាក់ពង្រាយអាវុធនៅក្នុងរដ្ឋជិតខាង រួមទាំងអ៊ុយក្រែនផងដែរ។នៅក្នុងការអំពាវនាវរបស់​លោកជាមួយប្រធានាធិបតី​ហ្វាំង​ឡង់លោកពូទីនក៏បានចោទប្រកាន់ថ្នាក់ដឹកនាំអ៊ុយក្រែន​ថាបាន​ប្រើប្រាស់អាវុធធុនធ្ងន់និងយន្តហោះគ្មានមនុស្ស​បើកវាយ​ប្រ​ហារ​កាន់តែខ្លាំងឡើងប្រឆាំងនឹងពួកឧទ្ទាមគាំទ្ររុស្ស៊ីនៅតំបន់ភាគខាងកើតផ្តាច់ខ្លួនរបស់ខ្លួន៕

RELATED ARTICLES