នៅក្នុងរបាយការណ៍ដែលចេញផ្សាយដោយFIFA កាលពីថ្ងៃពុធបាននិយាយថាថាក្លឹបបាល់ទាត់បានចំណាយប្រាក់ចំនួន 500.8 លានដុល្លារអាមេរិកទៅលើភ្នាក់ងារទិញដូរកីឡាករសម្រាប់ឆ្នាំ 2020កើនឡើងជាងឆ្នាំមុនទោះបីជាមានការធ្លាក់ចុះនៃការចំ ណាយលើការផ្ទេរកីឡាករក៏ដោយ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។Fifaបាននិយាយថាការចំ ណាយរបស់ក្លឹបលើថ្លៃផ្ទេរបានធ្លាក់ចុះ២ឆ្នាំជាប់ៗគ្នា ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត កូវីដ-១៩ប៉ុន្តែថាការចំណាយ លើថ្លៃសេវាអន្តរការី (ភ្នាក់ងារទិញដូរកីឡាករ)នៅតែមានកម្រិតដដែលដូចនៅក្នុងឆ្នាំ 2020 មិនតែប៉ុណ្ណោះវាបានកើនឡើង បន្តិចគឺ 0.7 ភាគរយថែមទៀត។
ក្លឹបបាល់ទាត់អឺរ៉ុបមានចំនួន95.8ភាគរយបានចំណាយលើ ថ្លៃសេវាអន្តរការី។ក្លឹបបាល់ទាត់អង់គ្លេសបានចំណាយ 133,3 លានដុល្លារអាមេរិក អាល្លឺម៉ង់ 84,3 លានដុល្លារ អ៊ីតាលី 73,5 លានដុល្លារអាមេរិក អេស្ប៉ាញ 34,8 លានដុល្លារ បារាំង 30,3 លានដុល្លារអាមេរិក) និងព័រទុយហ្គាល់ 29.3 លានដុល្លារ) ស្មើនឹង 77 ភាគរយនៃចំនួនសរុបនៅទូទាំងពិភពលោក។
របាយការណ៍របស់FIFAកើតឡើងនៅពេលដែលស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកកំពុងស្វែងរកការកែប្រែច្បាប់សម្រាប់ការចំណាយទៅលើភ្នាក់ងារបាល់ទាត់។សេចក្តីព្រាងទីបីនៃការផ្លាស់ប្តូរកីឡាករត្រូវបានចែកចាយសម្រាប់ការពិគ្រោះយោ បល់ដែលក្នុងនោះ រួមបញ្ចូលទាំងការប្រឡង គម្រោងអាជ្ញាបណ្ណ និងការបង់ប្រាក់ដែលត្រូវឆ្លងកាត់ប្រព័ន្ធ Fifa Clearing House ផងដែរ។
ថ្លៃសេវារបស់ភ្នាក់ងារនឹងត្រូវបានកំណត់ត្រឹម 10 ភាគរយនៃការទូទាត់ដែលទាក់ទងនឹងការផ្ទេរទាំងអស់ និង 3 ភាគរយនៃ ប្រាក់ខែរបស់កីឡាករសម្រាប់សេវាកម្មកីឡាករផ្ទាល់តែម្តងសំណើនេះត្រូវបានរិះគន់ដោយភ្នាក់ងារលេចធ្លោមួយចំនួនប៉ុន្តែ ត្រូវបានកំណត់ទៅក្រុមប្រឹក្សាគ្រប់គ្រងរបស់ FIFA ដើម្បីអនុម័តនៅក្នុងឆមាសទីមួយនៃឆ្នាំ 2022៕