Thursday, November 28, 2024
Homeកីឡាអន្ដរជាតិInter Milan នឹងបញ្ចប់កិច្ចសន្យាChristian Eriksen

Inter Milan នឹងបញ្ចប់កិច្ចសន្យាChristian Eriksen

យោងតាមប្រភពព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃពុធទី ១៥ ធ្នូ ២០២១ បានអោយដឹងថា ក្លឹបបាល់ទាត់អ៊ីតាលីស៊េរី A  Inter កំពុងរៀបចំបញ្ចប់កិច្ចសន្យារកីឡាករ Christian Eriksen ។ខ្សែបម្រើសញ្ជាតិដាណឺម៉ាករូបនេះមិនបាន​ចូលទីលានប្រកួតចាប់​តាំងពីមានជំងឺគាំងបេះដូងដួលក្នុងទីលានប្រកួតក្នុងអំឡុងពេលប្រកួតពានរង្វាន់យូរ៉ូ២០២០នៅពេលដែលក្រុមជម្រើសជាតិរបស់គាត់ប៉ះជាមួយក្រុមជម្រើសជាតិហ្វាំងឡង់កាលពីខែមិថុនា។

ចាប់តាំងពីពេលនោះមក Eriksen ត្រូវបានបំពាក់ជាមួយនឹងឧបករណ៍ជំនួយបេះដូង Implantable Cardioverter Defibrillator (ICD) ។ ដោយសារតែបញ្ហានេះហើយ គាត់មិនត្រូវបានអនុញ្ញាតឱ្យលេងនៅក្របខណ្ឌអ៊ីតាលីស៊េរីA  ជាមួយនឹង​ឧបករណ៍​សង្គ្រោះជីវិតដ៏មានសក្តានុពលនោះទេ ហើយInterចង់អោយកីឡាកររូបនេះរកកន្លែងផ្សេង។កាលពីពេលថ្មីៗនេះ សារព័ត៌​មានជាច្រើនបានចុះផ្សាយថាគាត់បានចាប់ផ្តើមហ្វឹកហាត់ម្តងទៀតដោយខ្លួនឯងនៅកន្លែងមួយដែលរៀបចំដោយក្លឹបក្នុងស្រុករបស់គាត់នៅប្រទេសដាណឺម៉ាក។

ទោះជាយ៉ាងណានៅមិនទាន់មានការបញ្ជាក់ថាតើ Eriksen នឹងបន្តអាជីពរបស់ខ្លួននៅទីណានោះទេ។Interកំពុងធ្វើការឆ្ពោះ​ទៅ​រក​ការ​អនុញ្ញាតឲ្យ Eriksen ចាកចេញពីក្លឹប។Eriksen បានចូលរួមជាមួយ Inter ពី Tottenham ក្នុងខែមករាឆ្នាំ 2020 ក្នុងកិច្ច​សន្យារយៈពេល 4 ឆ្នាំកន្លះ៕

RELATED ARTICLES