Thursday, September 19, 2024
Homeព័ត៌មានអន្តរជាតិរបាយការណ៍៖១០ឆ្នាំមេដឹកនាំកូរ៉េខាងជើងប្រហារជីវិតមនុស្ស២៣នាក់

របាយការណ៍៖១០ឆ្នាំមេដឹកនាំកូរ៉េខាងជើងប្រហារជីវិតមនុស្ស២៣នាក់

ក្រុមស្រាវជ្រាវមួយដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងបាននិយាយថាកូរ៉េខាងជើងបានព្យាយាមបញ្ឈប់ការបែកធ្លាយព័ត៌មានទៅកាន់ពិភពខាងក្រៅអំពីការប្រហារជីវិតជាសាធារណៈរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដោយលើក ឡើងថាទីក្រុងព្យុងយ៉ាងអាចនឹងឆ្លើយតបទៅនឹងការត្រួតពិនិត្យជាអន្តរជាតិនៃកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួន។នេះបើយោង តាមទីភ្នាក់ងារសារព័ត៌មានបារាំងចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៦ធ្នូ ២០២១។ក្រុមការងារយុត្តិធម៌អន្តរកាល(TJWG) បានវិ ភាគរូបភាពផ្កាយរណប និងប្រមូលសក្ខីកម្ម បានរកឃើញថា មានការប្រហារជីវិតសាធារណៈចំនួន 23 ដងក្នុងសម័យលោក គីម ជុងអ៊ុន ដែលបានឡើងកាន់អំណាចកាលពីមួយទសវត្សរ៍ស្នងតំណែង ឪពុករបស់គាត់ដែលបានស្លាប់កាលពីខែធ្នូ ឆ្នាំ 2011។

របាយការរបស់TJWG ដកស្រង់សំដី អ្នករត់គេចខ្លួនកូរ៉េខាងជើងម្នាក់បានអោយដឹងថា ការប្រហារជីវិតត្រូវបាន ធ្វើឡើងនៅ កន្លែងដែលត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ជាមួយនឹងអាជ្ញាធរដែលកំពុងតាមដានយ៉ាងជិតស្និទ្ធដើម្បីធានាថាមិនមានព័ត៌មានណាមួយបែកធ្លាយចេញមកក្រៅនោះទេ។អង្គការក្រៅរដ្ឋាភិបាលដែលមានបេសកកម្មមិនលំអៀងក្នុងការកត់ត្រាការរំលោភសិទ្ធិមនុស្សនិងស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះបាននិយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ កូរ៉េខាងជើងហាក់ដូចជាកំពុងប្រើប្រាស់យុទ្ធសាស្ត្រ ជ្រើសរើសកន្លែង សម្លាប់មនុស្ស នៅឆ្ងាយពីតំបន់ព្រំដែន ។ ការរកឃើញរបស់អង្គការខាងលើនេះក៏បានបង្ហាញថា របបលោកគីមជុងអ៊ុនកំពុង យកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហាសិទ្ធិមនុស្ស ដែលជាការឆ្លើយតបទៅនឹងការបង្កើនការត្រួតពិនិត្យជាអន្តរជាតិ។

ទីក្រុងព្យុងយ៉ាងត្រូវបានចោទប្រកាន់ជាយូរមកហើយថាបានប្រើការសម្លាប់ជាសាធារណៈដើម្បីអោយប្រជាជនរបស់ខ្លួនភ័យខ្លាចដូចដែលោកបានប្រហារជីវិតជំនួយការកំពូលកាលពីអតីតកាល – រួមទាំងពូដ៏មានអំណាចរបស់គាត់គឺលោក Jang Song Thaek កាលពីឆ្នាំ 2013 ។កូរ៉េខាងជើងនិយាយថា ខ្លួនគោរពសិទ្ធិមនុស្ស ហើយបានច្រានចោលការចោទប្រកាន់នៃការរំលោភ បំពានដែលនិយាយ កុហក ដោយអ្នករត់ចោលជួរ។ ការប្រហារជីវិតជាសាធារណៈចំនួនប្រាំពីរត្រូវបានវីដេអូ របស់កូរ៉េខាង ត្បូងចែកចាយតែត្រូវ បាន ហាមឃាត់ដោយទីក្រុងព្យុងយ៉ាង ។នេះបើយោងតាមរបាយការណ៍របស់ TJWG ៕

RELATED ARTICLES