Saturday, May 10, 2025
Homeព័ត៌មានអន្តរជាតិភ្លើងសង្គ្រាមបង្ខំអោយប្រជាជនមីយ៉ាន់​ម៉ារាប់​ពាន់​​នាក់​ភៀសខ្លួនចូលទឹកដីថៃ

ភ្លើងសង្គ្រាមបង្ខំអោយប្រជាជនមីយ៉ាន់​ម៉ារាប់​ពាន់​​នាក់​ភៀសខ្លួនចូលទឹកដីថៃ

អាជ្ញាធរថៃ និងបុគ្គលិកជំនួយមនុស្សធម៌បាននិយាយថា ប្រជាជនមីយ៉ាន់ម៉ារាប់រយនាក់រួមទាំង​កុមារជាច្រើននាក់ផងបាន​ភៀសខ្លួនចេញពីភូមិកំណើតរបស់ខ្លួន ឆ្លងព្រំដែនចូលក្នុងប្រទេសថៃ។ស្របពេលដែលការប្រយុទ្ធគ្នា​រវាងកងទ័ពរដ្ឋាភិបាល​មីយ៉ាន់ម៉ា និងក្រុមចលនាតស៊ូជនជាតិភាគតិចកំពុងផ្ទុះឡើងកាន់តែខ្លាំង។នេះបើយោតាមការចេញផ្សាយ​របស់សារព័រត៌មាន​រ៉យទ័រ​កាលពីថ្ងៃសុក្រទី ១៧ ឆ្នាំ ២០២១។អាជ្ញាធរខេត្តTak ភាគខាងលិចប្រទេសថៃបាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍ មួយថាប្រជាជនមីយ៉ាន់ម៉ាប្រហែល 700 នាក់បានភៀសខ្លួនទៅកាន់ទីប្រជុំជនMae Sotរបស់ប្រទេសថៃ បន្ទាប់ពីមានការប្រ យុទ្ធគ្នារវាងសហភាពជាតិ Karen (KNU) និងកងទ័ពមីយ៉ាន់ម៉ា។

ចំណែកឯលោក Ye Min មន្ត្រីគណៈកម្មាធិការសម្ព័ន្ធជំនួយ ដែលជាក្រុមជនចំណាកស្រុកមីយ៉ាន់ម៉ា មានមូលដ្ឋាននៅប្រទេស ថៃ បាននិយាយថាជនភៀសខ្លួនចំនួន 2503 នាក់ រួមទាំងកុមារចំនួន545នាក់កំពុងជ្រកកោននៅព្រំដែនថៃ។លោក Ye Min បាននិយាយតាមទូរស័ព្ទថា៖ «យើងកំពុងផ្តល់ជំនួយស្បៀងអាហារដោយធ្វើការជាមួយអាជ្ញាធរថៃ»។ លោកបន្ថែមថាភាគ ច្រើននៃជនភៀសខ្លួនគឺមកពីភូមិLay Kay Kaw  និងភូមិផ្សេងទៀត។អ្នកស្រុក Lay Kay Kaw បាននិយាយថាភូមិ នេះមានមនុស្ស ប្រហែល ៣ ពាន់នាក់ ហើយរាប់រយនាក់កំពុងជាប់គាំងខណៈការប្រយុទ្ធគ្នានៅតែបន្ត។

ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គា្រម នៅពេលដែលយោធាបានបណ្តេញរដ្ឋាភិបាលស៊ីវិល ដែលដឹកនាំ ដោយលោកស្រីអ៊ុងសាន ស៊ូជី ម្ចាស់ជ័យលាភីរង្វាន់ណូបែលកាលពីថ្ងៃទី 1 ខែកុម្ភៈ ដែលបង្កឱ្យមានការតវ៉ានៅក្នុងទីក្រុង និងការប៉ះទង្គិចគ្នាជាបណ្តើរៗនៅតាមជនបទរវាងកងជីវពលប្រឆាំងរបបយោធា។គិតមកត្រឹមថ្ងៃពុធទី ១៥ ធ្នូ ២០២១ នេះ មនុស្សប្រមាណ 1329 នាក់ត្រូវបានសម្លាប់ និង 10923 នាក់ រួមទាំងមេដឹកនាំរដ្ឋាភិបាលជាប់ឆ្នោតផងដែរ ត្រូវបានចាប់ខ្លួន ដោយរបបយោធាចាប់តាំងពីរដ្ឋប្រហារថ្ងៃទី 1 ខែកុម្ភៈ។នេះបើយោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយដែល ជាក្រុមសិទ្ធិមនុស្សដែលចងក្រងការស្លាប់ និងការចាប់ខ្លួន៕

RELATED ARTICLES