ក្រុមហ៊ុនផលិតវ៉ាក់សាំងPfizerបាននិយាយកាលពីថ្ងៃសុក្រទី១៧ធ្នូ២០២១ថាការសាកល្បងវ៉ាក់សាំងរបស់ខ្លួនចំពោះកុមារអាយុចន្លោះពី2ទៅ5ឆ្នាំបង្ហាញថាវាមិនបានផ្តល់ភាពស៊ាំដូចការរំពឹងទុកនោះទេហើយកំពុងពិចារណាចាក់ដូសទីបី។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានស៊ីអិនអិន។ដោយសារតែលទ្ធផលបែបនេះក្រុមហ៊ុនបានសម្រេចចិត្តបន្ថែមការចាក់ដូសទី 3 សម្រាប់កុមារ និងទារកទាំងអស់ដែលមានអាយុពី 6 ខែដល់ 5 ឆ្នាំ បន្ទាប់ពីទីប្រឹក្សាឯករាជ្យខាងក្រៅរបស់ខ្លួនបានពិនិត្យមើលទិន្នន័យរហូតមកដល់ពេលនេះ។វាបានបង្ហាញថាការចាក់វ៉ាក់សាំង Pfizer/BioNtech ចំនួនពីរដូសទៅលើកុមារក្នុងវ័យខាងលើនេះ មិនបង្កើតភាពស៊ាំដូចដែលរំពឹងទុកពីមុននោះទេ

Pfizer បានកាត់បន្ថយកម្រិតថ្នាំសម្រាប់កុមារ។ សម្រាប់ក្រុមអាយុចាប់ពី 12 ឆ្នាំឡើងទៅ កម្រិតថ្នាំគឺ 30 មីក្រូក្រាមនៃវ៉ាក់ សាំង ។ Pfizer និង BioNTech បានទម្លាក់កម្រិតនេះចុះមកត្រឹម 10 មីក្រូក្រាម សម្រាប់កុមារអាយុពី 5 ទៅ 11 ឆ្នាំ ហើយកាន់តែទាប ទៅ 3 មីក្រូក្រាមក្នុងមួយដូសសម្រាប់ក្មេងជាងគេ។ការធ្វើតេស្តដំបូងបានបង្ហាញថាកម្រិតតូចនេះនឹងបង្កើតឱ្យមានការឆ្លើយ តបប្រព័ន្ធការពារដ៏រឹងមាំចំពោះកុមារ និងកាត់បន្ថយហានិភ័យនៃផលរំខាន។”ប្រសិនបើការសិក្សាបីដូស ទទួល បានជោគជ័យ Pfizer និង BioNTech រំពឹងថានឹងបញ្ជូនទិន្នន័យទៅនិយតករដើម្បីគាំទ្រការអនុញ្ញាតប្រើប្រាស់ពេលមានអាសន្ន (EUA) សម្រាប់ កុមារអាយុពី 6 ខែដល់ក្រោម 5 ឆ្នាំនៅឆមាសទីមួយនៃឆ្នាំ 2022៕