Saturday, May 10, 2025
Homeព័ត៌មានអន្តរជាតិតើកត្កាអ្វីធ្វើអោយស្ត្រីមេផ្ទះឥណ្ឌាសម្លាប់ខ្លួនរៀងរាល់២៥នាទីម្តង?

តើកត្កាអ្វីធ្វើអោយស្ត្រីមេផ្ទះឥណ្ឌាសម្លាប់ខ្លួនរៀងរាល់២៥នាទីម្តង?

យោងតាមទិន្នន័យពីការិយាល័យកំណត់ត្រាឧក្រិដ្ឋកម្មជាតិរបស់រដ្ឋាភិបាល(NCRB)ចេញផ្សាយនាពេលថ្មីៗនេះបាន អោយ ដឹងថាស្ត្រីមេផ្ទះឥណ្ឌាចំនួន 22372 នាក់បានសម្លាប់ខ្លួនកាលពីឆ្នាំមុនដែលជាជាមធ្យមនៃការធ្វើអត្តឃាតមានចំនួន ៦១នាក់ ជារៀងរាល់ថ្ងៃឬរៀងរាល់ 25 នាទីម្តង។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ីកាលពីថ្ងៃសុក្រទី ១៧ ធ្នូ ២០២១។របាយការណ៍ដដែលនោះបានអោយដឹងថា ស្ត្រីមេផ្ទះចំនួន 14.6% នៃចំនួនសរុប153052ដែលបានកត់ត្រាការ ធ្វើអត្តឃាតនៅក្នុងប្រទេសឥណ្ឌាក្នុងឆ្នាំ2020និងច្រើនជាង50%នៃចំនួនស្ត្រីសរុបដែលបានសម្លាប់ខ្លួនឯង។ចាប់តាំងពីឆ្នាំ 1997 នៅពេលដែល NCRBបានចាប់ផ្តើមចងក្រងទិន្នន័យការធ្វើអត្តឃាត ដោយផ្អែកលើការមុខរបរស្ត្រីមេផ្ទះ បានរកឃើញថា ស្ត្រីជាង 20000 នាក់បានសម្លាប់ខ្លួនជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ 2009 ចំនួនអ្នកធ្វើអត្តឃាតបានកើនឡើងដល់ 25092 ។របាយការណ៍ខាងលើបានរកឃើញថាមូលហេតុចម្បងដែលនាំអោយស្ត្រីមេផ្ទះធ្វើអត្តឃាតគឺបញ្ហាគ្រួសារឬ បញ្ហាទាក់ទង នឹងអាពាហ៍ពិពាហ៍។

តើកត្តាអ្វីពិតប្រាកដដែលទៅជាជំរុញស្ត្រីឥណ្ឌារាប់ពាន់នាក់ធ្វើអត្តឃាត?

អ្នកជំនាញសុខភាពផ្លូវចិត្តនិយាយថា មូលហេតុចម្បងមួយគឺអំពើហិង្សាក្នុងគ្រួសារស្មើនឹង30% នៃស្ត្រីទាំងអស់បាន ប្រាប់ការ ស្ទង់មតិរបស់រដ្ឋាភិបាលថ្មីៗនេះ។ពួកគេបានប្រឈមមុខនឹងអំពើហិង្សាប្តី-ប្រពន្ធ – និងការបង្ខំអោយរៀបអាពាហ៍ពិពាហ៍ ។ការស្រាវជ្រាវឯករាជ្យបង្ហាញថា មួយភាគបីនៃស្ត្រីឥណ្ឌាដែលធ្វើអត្តឃាត របស់ពួកគេមានប្រវត្តិទទួល រងអំពើហិង្សាក្នុង គ្រួសារ។ ប៉ុន្តែអំពើហឹង្សាក្នុងគ្រួសារមិនត្រូវបានលើកឡើង ជាមូលហេតុ សូម្បីតែនៅក្នុងទិន្នន័យ NCRB ។លោកស្រី វេជ្ជបណ្ឌិត Usha Verma Srivastava អ្នកចិត្តសាស្រ្តនៅភាគខាងជើងនៃទីក្រុង Varanasi មានប្រសាសន៍ថា ស្ត្រីពិតជាមាន ភាពធន់ ប៉ុន្តែមានដែនកំណត់ចំពោះការអត់ធ្មត់ ។

លោកស្រីបានបន្តទៀតថាក្មេងស្រីភាគច្រើនបានរៀបការភ្លាមៗនៅពេលដែលពួកគេមានអាយុ 18 ឆ្នាំ ដែលជាអាយុ ស្រប ច្បាប់សម្រាប់អាពាហ៍ពិពាហ៍។នាងបានក្លាយជាប្រពន្ធនិងកូនប្រសាហើយចំណាយពេលពេញមួយថ្ងៃនៅផ្ទះ ធ្វើម្ហូបនិង ធ្វើកិច្ចការផ្ទះ។ ការរឹតបន្តឹងគ្រប់ប្រភេទត្រូវបានដាក់បន្ទុកទៅលើលើនាង។ នាងមានសេរីភាពផ្ទាល់ខ្លួន តិចតួចនិងកង្វះ ខាតលុយកាក់ចាយវាយ។ ការអប់រំ និងក្តីស្រមៃរបស់នាងលែងមានទៀតហើយ ហើយមហិច្ឆតារបស់នាង ចាប់ផ្តើមរលត់ បន្តិចម្តងៗ ភាពអស់សង្ឃឹម និងការខកចិត្តកើតឡើង ហើយក្លាយ ជាទារុណកម្មជីវិត។ចំណែកឯមនុស្សវ័យ ចំណាស់មនុ​ស្សជាច្រើនប្រឈមមុខនឹង រោគសញ្ញានៃការអស់រដូវដែលអាចបណ្តាលឱ្យធ្លាក់ទឹកចិត្ត៕

RELATED ARTICLES