Saturday, May 10, 2025
Homeព័ត៌មានអន្តរជាតិរុស្ស៊ី ៖ធ្វើសេចក្តីព្រៀងច្បាប់សន្តិសុខដកអំណាច អាមេរិកនិងណាតូ

រុស្ស៊ី ៖ធ្វើសេចក្តីព្រៀងច្បាប់សន្តិសុខដកអំណាច អាមេរិកនិងណាតូ

ប្រទេសរុស្ស៊ីបានចេញផ្សាយសេចក្តីព្រាងឯកសារសន្តិសុខនៅថ្ងៃនេះក្នុងគោលបំណងកំណត់ឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងអង្គការណាតូមកលើទឹកដីអតីតសហភាពសូវៀត និងអឺរ៉ុបខាងកើតហើយបានអំពាវ​នាវឱ្យមានការចរចាជាបន្ទាន់ជាមួយ​ទីក្រុងវ៉ាស៊ីនតោន។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP ចេញផ្សាយកាលពីថ្ងៃសៅរ៍ទី ១៨ ធ្នូ ២០២១ ។សេចក្តីព្រាងឯកសារសន្តិសុខដែលរុស្ស៊ីនិយាយថា មានសារៈសំខាន់សម្រាប់សន្តិសុខរបស់ខ្លួន បានលើកឡើងថា​ណាតូមិន​ត្រូវអនុញ្ញាតឱ្យសមាជិកថ្មីណាមួយ ដែលជាសម្ព័ន្ធមិត្តយោធាដឹកនាំដោយសហរដ្ឋអាមេរិក និងអំពាវនាវកុំឱ្យមានមូល​ដ្ឋាន​យោ​ធាថ្មីនៅក្នុងបណ្តាប្រទេសអតីតសហភាពសូវៀត។

អនុរដ្ឋមន្ត្រីការបរទេសលោក Sergei Ryabkov បាននិយាយថារុស្ស៊ីបានផ្តល់សេចក្តីព្រាងសន្ធិសញ្ញាចំនួន​ពីរដល់សហរដ្ឋ​អាមេរិក និង​ណាតូ។ លោកបាននិយាយថាគ្មានជម្រើសផ្សេងទៀតទេ ដោយសារតែស្ថានភាពទំនាក់ទំនងរវាង​រុស្ស៊ីនិង​លោកខាងលិចខ្វះការទុកចិត្តទាំងស្រុង។

នៅក្នុងសំណើរុស្ស៊ីបានតម្រូវឱ្យប្រទេសដែលបានចូលរួមជាមួយណាតូបន្ទាប់ពីការដួលរលំនៃអតីតសហភាពសូវៀតមិនត្រូវដាក់ពង្រាយកងទ័ពឬសព្វាវុធនៅក្នុងតំបន់ដែលត្រូវបានគេមើលឃើញថាជាការគំរាមកំហែងដល់ប្រទេសរុស្ស៊ី។ យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់និងនាវាចម្បាំងនឹងមិនត្រូវបានអនុញ្ញាតនៅក្រៅតំបន់ដែនអាកាសជាតិ ឬដែនទឹក​ដែលពួក​គេអាចបើកការវាយប្រហារនោះទេ។នោះមានន័យថាណាតូមិនដើរតួនាទីអ្វីទាំងអស់នៅក្នុង​ប្រទេសសាធារណ​រដ្ឋបាល់ទិក​ទាំងបី ឬប៉ូឡូញហើយណាតូត្រូវបោះបង់ចោលផែនការណាមួយ​សម្រាប់អ៊ុយក្រែននិងហ្សកហ្ស៊ីដើម្បីចូលរួម​ជាមួយសម្ព័ន្ធ​ភាព​លោកខាងលិច។នៅក្នុងសេចក្តីព្រាងច្បាប់នេះ រុស្ស៊ីបាននិយាយថា សហរដ្ឋអាមេរិកគួរយល់ព្រមមិនបង្កើត​មូលដ្ឋាន​យោធានៅក្នុងរដ្ឋអតីតសហភាពសូវៀត រួមទាំងនៅអាស៊ីកណ្តាល ដែលទីក្រុងម៉ូស្គូមើលឃើញថាជាខ្នងបង្អែក និងជាផ្នែក​នៃឥទ្ធិពលរបស់ខ្លួន។

ក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីការចុះផ្សាយសេចក្តីព្រាងច្បាប់នេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Sergei Ryabkov បាននិយាយថា រុស្ស៊ីបានត្រៀមខ្លួនជាស្រេចក្នុងការចរចាសន្តិសុខជាបន្ទាន់ជាមួយសហរដ្ឋអាមេរិក។លោកបានមានប្រសាសន៍ថាយើងត្រៀមខ្លួនជាស្រេចដើម្បី ជួបពិភាក្សាជាមួយសហរដ្ឋអាមេរិកជាបន្ទាន់នៅក្នុងប្រទេសទីបី ដោយកត់សម្គាល់ថាទីក្រុងហ្សឺណែវ គឺជាទីកន្លែងស័ក្តិសមសម្រាប់កិច្ចប្រជុំនេះ។

នៅព្រឹកថ្ងៃសុក្រ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានប្រាប់អ្នកយកព័ត៌មានថាសហរដ្ឋអាមេរិកនឹងមិន​ចូលរួមក្នុង​កិច្ច​ចរចាតែម្នាក់ឯងនោះទេ។យើងនឹងមិនមានកិច្ចពិភាក្សាស្តីពីសន្តិសុខអឺរ៉ុបដោយគ្មានសម្ព័ន្ធមិត្ត និងដៃគូអឺរ៉ុបរបស់​យើង​ទេ។ណាតូដែលដើមឡើយត្រូវបានបង្កើតឡើងដើម្បីការពារ​អឺរ៉ុបប្រឆាំងនឹងការគំរាមកំហែងដែលអាចកើត​មានពីអតីត​សហ​ភាពសូវៀតមានកងកម្លាំងនៅក្នុងប្រទេសសាធារណរដ្ឋបាល់ទិក និងប៉ូឡូញ។

ការចេញផ្សាយកិច្ចព្រមព្រៀងដែលមិនទាន់បានបញ្ចប់ គឺជាជំហានមិនធម្មតាមួយក្នុងទំនាក់ទំនងការទូតអន្តរជាតិ ដែលបាន​កើតឡើងនៅពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្រុចសែលបន្លឺសំឡេង​រោទិ៍ជុំវិញការបង្កើន​បុគ្គលិកយោធារបស់​ប្រទេស​រុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែន។សហរដ្ឋអាមេរិកបានច្រានចោលសំណើដែលមានគោលបំណងទប់ស្កាត់ឥទ្ធិពលរបស់ណាតូ ដោយនិយាយថាខ្លួននឹងមិនចរចាដោយគ្មានការចូលពីអឺរ៉ុប។ជម្លោះនៅភាគខាងកើតរវាងអ៊ុយក្រែន​និងរុស្ស៊ីបានចាប់ផ្តើម​នៅ​ក្នុងខែមេសា ឆ្នាំ 2014 ហើយបានឆក់យកជីវិតមនុស្សជាង 14000 នាក់៕

RELATED ARTICLES