Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិប៉ះទង្គិចគ្នា ក្នុង​មហា បាតុកម្មប្រឆាំងដំណើរ ទស្សនកិច្ចលោក អូបាម៉ានៅក្រិក​

ប៉ះទង្គិចគ្នា ក្នុង​មហា បាតុកម្មប្រឆាំងដំណើរ ទស្សនកិច្ចលោក អូបាម៉ានៅក្រិក​

ព័ត៌មានទាន់ហេតុការណ៍បំផុត

11

10

ក្រិក៖ ប៉ូលិសប្រឆាំង កុប្បកម្មរបស់ ក្រិកបានប្រើ ប្រាស់ឧស្ម័នបង្ហូរទឹក ភ្នែកនិងគ្រាប់បែក ផ្សែងនៅកណ្តាល ក្រុង Athens កាលពីថ្ងៃអង្គារដើម្បីបំបែកហ្វូង ក្រុមអ្នកដើរហែរក្បួន ប្រមាណជា៣ពាន់ នាក់តវ៉ាប្រឆាំង និងដំណើរទស្សន កិច្ចរបស់លោក ប្រធានាធិបតីបារ៉ាក់ អូបាម៉ា បន្ទាប់ពីពួកគេ ព្យាយាមចូលទៅ កាន់តំបន់មួយ ដែលគេបាន កំណត់ហាមឃាត់ចំពោះ បាតុករទាំងនោះ ។

ក្នុងហេតុការណ៍នៃការ ប៉ះទង្គិចគ្នានេះពុំ មានសេចក្តីរាយការណ៍ ណាមួយបង្ហាញ ថាមានអ្នករង របួសឬចាប់ខ្លួន ប៉ុន្មានអ្នក នោះឡើយ ។

7

អំពើហិង្សានេះបាន កើតឡើងស្របពេល ដែលក្រុមយុវជន  ជាច្រើននាក់បាន ជិះម៉ូតូពាក់មួក សុវត្ថិភាពនិងពាក់ របាំងមុខ ប្រដាប់ដោយដំបងឈើ និងគ្រាប់បែកសាំង បានព្យាយាមបំបែក ការឡោមព័ទ្ធរបស់ ប៉ូលិសនៅ ចំពោះមុខរបាំង ការពារដែលរៀបចំឡើងដោយ ការដាក់តម្រៀប រថយន្តក្រុងប៉ូលិស ។

ជាងនេះទៅទៀត ក្រុមបាតុករទាំងនោះ បានរៀបចំផែន ការណ៍ហែរក្បួន ទៅកាន់ស្ថាន ទូតសហរដ្ឋអាមេរិក ក្នុងតំបន់ ដទៃនៃក្រុងនេះ ។

ប៉ុន្តែអាជ្ញាធរបាន ហាមប្រាមការធ្វើ បាតុកម្មនេះក្នុង លក្ខណៈទ្រង់ទ្រាយធំនៅកណ្តាលក្រុង ដើម្បីបានថាក្រុម បាតុករគឺមិនទៅដល់ក្បែរទីកន្លែង ដែលលោក អូបាម៉ា បាននិងកំពុង ចូលរួមពិសាអាហារ ផ្លូវការមួយនៅ វិមានប្រធានាធិបតី ក្រិកលោក Procopis Pavlopoulos នោះឡើយ  ។

ក្នុងហេតុការណ៍នេះ ដែរមានក្រុមអ្នក គាំទ្របក្សកុម្មុយនិស្ត៥ពាន់ នាក់បានចូលរួមធ្វើ ការតវ៉ាដោយ សន្តិភាពដាច់ ដោយឡែកមួយនៅកណ្តាល ក្រុង Athens ដែលមិនមាន ការប៉ះទង្គិច ជាមួយនិងប៉ូលិសឡើយ ។ ចំណែក១០០០នាក់ ទៀតធ្វើការតវ៉ានៅក្រុងធំជាងគេទីរបស់ ក្រិក Thessaloniki ។

8

ដោយឡែកអាជ្ញាធរ ក្រិកបានដាក់ពង្រាយ កម្លាំងប៉ូលិសជាង ៥ពាន់នាក់ សម្រាប់ដំណើរ ទស្សនកិច្ចរបស់ លោកអូបាម៉ា ។

6

 

RELATED ARTICLES