Sunday, June 8, 2025
Homeព័ត៌មានអន្តរជាតិចិនហាមមន្ត្រីអង្គការអាមេរិក៤រូបមិនអោយជាន់ដីរបស់ខ្លួន

ចិនហាមមន្ត្រីអង្គការអាមេរិក៤រូបមិនអោយជាន់ដីរបស់ខ្លួន

ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិនបានរារាំងមនុស្ស 4 នាក់មកពីគណៈកម្មាការសហរដ្ឋអា មេរិកស្តីពីសេរីភាពខាងសាសនា មិនអោយចូលទឹកដីរបស់ខ្លួន។នេះគឺជាវិធានការទីមួយដែលទីក្រុង ប៉េកាំងឆ្លើយតបទៅ សហរដ្ឋអាមេរិកបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មប្រឆាំងនឹងប្រជាជនចិន និងអង្គភាពនានាជុំវិញការចោទប្រកាន់ ពីបទរំលោភសិទ្ធិមនុស្សនៅខេត្តស៊ីនជាំង។នេះបើយោងតាមតាមការចេញផ្សាយរបស់សារព័ត៌មានANEWS ។

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបទេសបាននិយាយថា មនុស្សបួននាក់មកពីគណៈកម្មការសហរដ្ឋអាមេរិក ស្តីពីសេរីភាពសាសនាអន្តរជាតិ (USCIRF) នឹងត្រូវបានហាមឃាត់មិនអោយចូលប្រទេសចិនដីគោក ហុងកុង និងម៉ាកាវ។លោកZhaoបាននិយាយនៅឯសន្និសីទកាសែតប្រចាំ នៅទីក្រុងប៉េកាំងថាទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងប្រទេសចិន ក៏នឹងត្រូវបង្កកផងដែរហើយស្ថាប័ននិងពលរដ្ឋរបស់ចិននឹងត្រូវបានហាមឃាត់មិនឱ្យទាក់ទងជាមួយពួកគេ។

USCIRFមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយតាមអ៊ីមែលទេ។

សហរដ្ឋអាមេរិកបាននិយាយថា ការដាក់ទណ្ឌកម្មកាលពីថ្ងៃទី 10ខែធ្នូរបស់ខ្លួនគឺដើម្បីឆ្លើយតបទៅនឹង ការរំលោភសិទ្ធិមនុ ស្សនៅក្នុងតំបន់ស៊ីនជាំងរបស់ប្រទេសចិន ជាកន្លែងដែល ជនជាតិភាគតិចមូស្លីមអ៊ុយហ្គ័រនិងជនជាតិភាគតិចផ្សេងទៀត ត្រូវបានឃុំខ្លួនដោយខុសច្បាប់ វាយធ្វើបាប និងបង្ខំឱ្យធ្វើការ។ ចិនបដិសេធការបំពាននៅស៊ីនជាំង ហើយនិយាយថាគោល នយោបាយរបស់ខ្លួននៅទីនោះជួយប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយម។

USCIRF គឺជាអង្គភាពរដ្ឋាភិបាលសហព័ន្ធដែលវាយតម្លៃ និងណែនាំគោលនយោបាយសម្រាប់ប្រទេសដែលសេរីភាព ខាងសាសនាត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់។លោក Zhao បាននិយាយថា ប្រធាន អនុប្រធាន និងស្នងការពីររូបនៅ USCIRF នឹងត្រូវបានហាមឃាត់មិនឱ្យចូល៕

RELATED ARTICLES