Saturday, May 10, 2025
Homeព័ត៌មានអន្តរជាតិរុស្ស៊ីរង់ចាំចម្លើយ អាមេរិកនិងណាតូ អត់ខ្វល់

រុស្ស៊ីរង់ចាំចម្លើយ អាមេរិកនិងណាតូ អត់ខ្វល់

លោក Sergey Ryabkov អនុរដ្ឋមន្ត្រី ក្រសួងការបរទេសបានប្រកាសថា ប្រទេសរុស្ស៊ីកំពុងរង់ចាំការ ឆ្លើយតប របស់ ទីក្រុងវ៉ា ស៊ីនតោននិងអង្គការណាតូចំពោះសំណើសន្តិសុខដែលវិមានក្រឹមឡាំងបានដាក់ជូនកាលពីសប្តាហ៍មុនដោយទាមទារអោយមានដែនកំណត់ចំពោះការពង្រីកនិងការដាក់ពង្រាយកងទ័ពរបស់ណាតូ។នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌ មាន រដ្ឋរុស្ស៊ីRT កាលពីថ្ងៃអង្គារទី ២១ ធ្នូ ២០២១។

លោកSergey Ryabkovបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថាសហរដ្ឋអាមេរិក និងអង្គការណាតូមិនទាន់បានឆ្លើយតប ជាផ្លូវការចំពោះសំណើរបស់ខ្លួនដែលបានដាក់ជូនកាលពីសប្តាហ៍នៅឡើយទេ។នៅចំពោះមុខអ្នកសារព័ត៌មានលោកបានឆ្លើយថា៖ «អត់ទេ គេមិនទាន់ឆ្លើយទេ យើងកំពុងរង់ចាំ»។ សម្រាប់ពេលនេះយើង គ្រាន់តែឃើញប្រភេទនៃសេចក្តីថ្លែងការណ៍ជាសាធារណៈមួយចំនួនដែលភាគច្រើនមិនមែនរបស់អាមេរិកទេ។ ជាការពិត អ្វីដែលយើងចង់បានបំផុតគឺចម្លើយរបស់ទីក្រុងវ៉ាស៊ីនតោននិងអង្គការណាតូ។

លោក Ryabkov បានបន្តថា រុស្ស៊ីរំពឹងថា អាមេរិកនឹងមានកិច្ចសហប្រតិបត្តិការ បើកចំហសម្រាប់ការសន្ទនា ប៉ុន្តែថាពួកគេ អាចនឹងពន្យារពេលចរចាដែលទីក្រុងម៉ូស្គូចាត់ទុកថាជារឿងបន្ទាន់ពីព្រោះស្ថានភាពបច្ចុប្បន្នគឺធ្ងន់ធ្ងរ ។អ្នកការទូតរុស្ស៊ីរូបនេះបានបន្ថែមថា វិមានក្រឹមឡាំងមិនទាន់សម្រេចថាតើខ្លួន នឹងដកខ្លួនចេញ ពីការផ្អាកលើកាំ ជ្រួចរយៈ ចម្ងាយខ្លីនៅអឺរ៉ុបទេ ប្រសិនបើអាមេរិក និងណាតូមិនទទួលយកកិច្ចព្រមព្រៀងរបស់ខ្លួនដែលបានស្នើឡើង។

គួររំឭកថាកាលពីថ្ងៃសុក្រសប្តាហ៍មុន មន្ត្រីរុស្ស៊ីបានចែករំលែកជាសាធារណៈនូវសេចក្តីព្រាងច្បាប់មួយ ដែលពួកគេបានផ្ញើទៅ កាន់ទីក្រុងវ៉ាស៊ីនតោន និងអង្គការណាតូ ដែលទីក្រុងម៉ូស្គូនិយាយថា ត្រូវបានរៀបចំឡើង ដើម្បីបង្កើនសន្តិ សុខនៃ ភាគីពាក់ ព័ន្ធទាំងអស់។ឯកសារនោះបានអំពាវនាវ ឱ្យប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិក យល់ព្រមមិនពង្រាយ កងកម្លាំងប្រដាប់ អាវុធនៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុបដែលមិនមែនជាសមាជិកនៃប្លុកនេះក្នុងឆ្នាំ 1997 ។ នៅក្នុងន័យនេះគឺសំដៅ ទៅលើប្រទេស អ៊ុយ ក្រែន។សេចក្តីព្រាងច្បាប់នោះក៏ហាមមិនអោយបញ្ចូលប្រទេសអ៊ុយក្រែន ដែលកំពុងមានជម្លោះក្តៅគគុកជាមួយរុស្ស៊ី ជាសមាជិកថ្មីរបស់ណាតូ៕

RELATED ARTICLES