Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិបាក់អណ្តូងរ៉ែនៅមីយ៉ាន់ម៉ា ស្លាប់១បាត់ខ្លួនជិត ១០០នាក់

បាក់អណ្តូងរ៉ែនៅមីយ៉ាន់ម៉ា ស្លាប់១បាត់ខ្លួនជិត ១០០នាក់

យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង ២៥នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍បាក់អណ្តូងរ៉ែនៅតំបន់Hpakantរដ្ឋកាឈីនភាគខាងជើងប្រទេសមីយ៉ាន់ម៉ាន ជាប់ព្រំដែនជាមួយប្រទេសចិន កាលពីវេលាម៉ោង៤ព្រឹកថ្ងៃពុធ។ចំនួនអ្នកស្លាប់ និងរបួសអាចនឹងកើនឡើងបន្ថែមទៀត។នេះបើយោងតាមក្រុមសង្គមស៊ីវិលនិងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយប្រាប់AFP។លោក Ko Nyi សមាជិកក្រុមជួយសង្គ្រោះបាននិយាយថា មនុស្សប្រហែល 70 ទៅ 100 នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅ ឡើយ ។ជាមួយគ្នានេះដែរយើងបានបញ្ជូនអ្នករបួស ២៥ នាក់ទៅមន្ទីរពេទ្យ។អ្នកជីករ៉ែរាប់រយនាក់បានវិលត្រឡប់ទៅខេត្ត Hpakant វិញក្នុងរដូវវស្សាដើម្បីស្វែងរករ៉ែទោះបីជាមានការហាមឃាត់ដោយ របបយោធាមិនអោយជីករហូតដល់ខែមីនា ឆ្នាំ 2022 ក៏ដោយ។លោកបានបន្ថែមថា ក្រុមអ្នកជួយសង្គ្រោះប្រហែល200នាក់ កំពុងធ្វើការដើម្បីស្រង់សាកសពដោយអ្នកខ្លះ ប្រើទូកដើម្បីស្វែងរកអ្នកស្លាប់នៅក្នុងបឹងក្បែរនោះ។

រដ្ឋាភិបាលដែលត្រូវបានបណ្តេញចេញពីតំណែងនិងជាម្ចាស់ជ័យលាភីណូបែល លោកស្រីស៊ូជី បានសន្យាថានឹងសម្អាត ឧស្សាហកម្មនេះនៅពេលលោកស្រីឡើងកាន់អំណាចកាលបីឆ្នាំ 2016 ប៉ុន្តែសកម្មជននិយាយថាមិនមានការផ្លាស់ប្តូរច្រើន នោះទេ។ កាលពីខែកក្កដាឆ្នាំមុន មនុស្សជាង 170 នាក់ ដែលភាគច្រើនជាជនចំណាកស្រុក បានស្លាប់នៅក្នុង គ្រោះមហ ន្តរាយដ៏អាក្រក់បំផុតមួយនៅក្នុងខេត្ត Hpakant បន្ទាប់ពីកាកសំណល់រ៉ែបានដួលរលំចូលទៅក្នុងបឹងមួយ។ប្រទេសមីយ៉ាន់ ម៉ាផលិតបាន 90% នៃត្បូងពេជ្ររបស់ពិភពលោក។ ភាគច្រើនមកពីខេត្ត Hpakant ជាកន្លែងដែលក្រុមសិទ្ធិ មនុស្សនិយាយ ថាក្រុមហ៊ុនរុករករ៉ែដែលមានទំនាក់ទំនងជាមួយឥស្សរជនយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច រកបានរាប់ពាន់លាន ដុល្លារក្នុងមួយឆ្នាំ៕

RELATED ARTICLES