Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិអីស្រាអ៊ែលនឹងក្លាយជាប្រទេសទី១ចាក់ដូស ជំរុញទី៤

អីស្រាអ៊ែលនឹងក្លាយជាប្រទេសទី១ចាក់ដូស ជំរុញទី៤

ប្រទេសអ៊ីស្រាអែលបាននិយាយថា ខ្លួនអាចនឹងក្លាយទៅជាប្រទេសដំបូងគេលើពិភពលោក ដែលដាក់ចេញផែនការចាក់វ៉ាក់ សាំងដូសជំរុញលើកទីបួន ខណៈដែលប្រទេសនេះត្រៀមវិធានការណ៍ សម្រាប់ប្រឆាំងទៅនឹងមេរោគ បំប្លែងថ្មីអូមីក្រុន (Omicron)ដែលកំពុងពង្រើកសមរភូមិវាយលុកទៅលើបណ្តាប្រទេសមួយចំនួនលើពិភពលោក។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃពុធទី ២២ ធ្ន ធ្នូ ២០២១។អ្នកជំនាញជំងឺរាតត្បាតរបស់អ៊ីស្រាអែលបានណែនាំអោយចាក់វ៉ាក់សាំងដូសជំរុញទីបួនសម្រាប់មនុស្សដែលមានអាយុលើសពី60ឆ្នាំនិងបុគ្គលិកសុខាភិបាលដែលជាកងកងទ័ពមួកសជួរមុខ។នាយករដ្ឋមន្ត្រីលោក Naftali Bennett បានស្វាគមន៍ផែន ការនេះហើយបានប្រាប់មន្ត្រីឱ្យចាប់ផ្តើមរៀបចំអនុវត្តន៍។គម្រោងនេះបានកើតឡើងនៅពេលដែលអ៊ីស្រាអែលបានបញ្ជាក់ពីការស្លាប់ដោយសារមេរោគបំប្លែងថ្មី អូមីក្រុន ជាលើកដំបូង កាលពីថ្ងៃអង្គារ។

ក្រសួងសុខាភិបាលបាននិយាយថាប្រទេសអ៊ីស្រាអ៊ែលបានរកឃើញយ៉ាងហោចណាស់៣៤០ ករណីនៃមរោគបំប្លែងថ្មី។ការសម្រេចចិត្តដាក់ចេញដូសជំរុញទីបួននៅតែរង់ចាំការយល់ព្រមពីមន្ត្រីសុខាភិបាលជាន់ខ្ពស់។ទោះបីជាយ៉ាងណាការិយា ល័យរបស់លោកនាយករដ្ឋមន្ត្រី Bennett បានប្រាប់ប៊ីប៊ីស៊ី ថា ការចាក់ដូសជម្រុញយ៉ាងហោចណាស់ 4 ខែបន្ទាប់ពីការចាក់ លើកទី 3 របស់ពួកគេ។លោក Bennett បាននិយាយថា នេះគឺជាដំណឹងដ៏អស្ចារ្យដែលនឹងជួយយើងក្នុងការឆ្លងកាត់រលក Omicron ដែលកំពុងវាយ លុកពិភពលោក ខណៈដែលគាត់បានជំរុញមនុស្សឱ្យទទួលយកការ ផ្តល់ជូននេះឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន៕

RELATED ARTICLES