Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិមន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងត្បូងជួបប្រជុំទ្វេភាគីជាមួយចិន

មន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងត្បូងជួបប្រជុំទ្វេភាគីជាមួយចិន

អ្នកការទូតជាន់ខ្ពស់កូរ៉េខាងត្បូងបានជួបពិភាក្សាជាមួយសមភាគីចិនកាលពីថ្ងៃព្រហស្បតិ៍២៣ធ្នូបន្ទាប់ពីមានជម្លោះការទូតជាមួយកោះតៃវ៉ាន់ជុំវិញការលុបចោលការចូលរួមដោយមន្ត្រីជាន់ខ្ពស់ទីក្រុងតៃប៉ិសម្រាប់វេទិកាធុរកិច្ចនៅទីក្រុងសេអ៊ូលកាលពីសប្តាហ៍មុន។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។អនុរដ្ឋមន្ត្រីការបរទេសកូរ៉ខាងត្បូងលោក Choi Jong-kun និងជំនួយការបានជួបពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណែតកាល ពីយប់ថ្ងៃព្រហស្បតិ៍ជាមួយនឹងក្រុម ដែលដឹកនាំ ដោយអនុរដ្ឋមន្ត្រីការបរទេសចិន លោក Le Yucheng ដែលជាកិច្ចប្រជុំលើកដំបូងចាប់តាំងពីខែមិថុនាឆ្នាំ 2017 ។មន្ត្រីទីក្រុងសេអ៊ូលបាននិយាយថាភាគីទាំងពីរត្រូវបានគេរំពឹងថានឹងរិះរកមធ្យោបាយដើម្បីបើកកិច្ចចរចារស្តីពីការរំសាយអាវុធនុយក្លេអ៊ែរដែលជាប់គាំង ជាមួយកូរ៉េខាងជើងឡើងវិញនិងពិភាក្សាអំពីបញ្ហាទ្វេភាគី ក្នុងតំបន់ និងពិភពលោកផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃ ថា យើងសង្ឃឹមថាកិច្ចប្រជុំ នេះអាចមានឥទ្ធិពលវិជ្ជមានលើការបង្កើនទំនាក់ទំនង និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងការលើកកម្ពស់ទំ នាក់ទំនង ទ្វេភាគី។កិច្ចប្រជុំនេះធ្វើឡើងក្នុងពេលវេលាដ៏សំខាន់មួយ ខណៈតៃវ៉ាន់បានធ្វើការតវ៉ាជុំវិញការលុបចោលការអញ្ជើញរបស់ កូរ៉េខាង ត្បូងដែលបានផ្ញើកាលពីខែកញ្ញាសម្រាប់រដ្ឋមន្ត្រីឌីជីថល លោក Audrey Tang ដើម្បីចូលរួមនៅ ក្នុងសន្និសីទមួយ កាលពីសប្តាហ៍មុននៅទីក្រុងសេអ៊ូល។ក្រសួងការបរទេសទីក្រុងតៃប៉ិបានហៅទង្វើនេះថា ឈ្លើយហើយបានកោះហៅឯក អគ្គរដ្ឋទូត ស្តីទីរបស់កូរ៉េខាងត្បូងដើម្បីបង្ហាញពីការមិនសប្បាយចិត្តរបស់ខ្លួន។

ទីក្រុងសេអ៊ូលប្រឈមមុខនឹងតុល្យភាពបន្លាកាន់តែខ្លាំងឡើង ខណៈដែលសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តកំពូលរបស់ខ្លួន ផ្តោតលើការជំរុញសម្ព័ន្ធមិត្តនិងដៃគូដើម្បីទប់ទល់នឹង ប្រទេសចិនដែលបង្ខិតបង្ខំ និងឈ្លានពានទៅលើកោះតៃវ៉ាន់។អនុរដ្ឋមន្ត្រីក៏អាចពិភាក្សាអំពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងនាពេលខាងមុខ ខណៈប្រទេសលោកខាង លិចមួយចំនួនបានធ្វើពហិការការទូតមិនចូលរួម។មន្ត្រីវិមានខៀវ (Blue House) បាននិយាយថាខ្លួនមិនបានពិចារណាក្នុងការ ធ្វើពហិការនោះទេ ប៉ុន្តែការពិភាក្សាមិនទាន់ត្រូវបានធ្វើឡើងជាមួយប្រទេសចិនលើការបញ្ជូនគណៈប្រតិភូនៅឡើយ៕

RELATED ARTICLES