នៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយសារព័ត៌មានអាល្លឺម៉ង់ Die WeltលោកVladimir Chizhov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហភាពអឺរ៉ុបបានបញ្ជាក់ថារុស្ស៊ីមិនមានគម្រោងវាយប្រហារលើប្រទេសណាមួយទេ។លោកបានបន្តថា រុស្ស៊ីមិនបានរៀបចំការឈ្លានពានផ្នែកយោធាលើអ៊ុយក្រែនទេ ។ចេញមុខមកអះអាងបែបនេះបន្ទាប់ពីក្រុងមូស្គូធ្វើអោយប្រទេសលោកខាងលិចនិងអង្គកាណាតូមានការយល់ច្រឡំជាមួយនឹងការដាក់ពង្រាយកម្លាំងទ័ពយ៉ាងច្រើននៅលើទឹកដីខ្លួនជិតព្រំដែនអ៊ុយក្រែន។

លោក Vladimir Chizhov បានប្រាប់កាសែតអាល្លឺម៉ង់ Die Welt ថា រុស្ស៊ីចង់គាំទ្រប្រជាជនដែលនិយាយភាសារុស្សី និងជនរួមជាតិដែលរស់នៅក្នុងប្រទេសផ្សេងទៀត ប៉ុន្តែបានបន្ថែមថា ទីក្រុងម៉ូស្គូមិនដែលនិយាយថា ខ្លួនចង់ប្រើប្រាស់មធ្យោបាយយោធាសម្រាប់រឿងនេះទេ។រុស្ស៊ីមិនមានគម្រោងវាយប្រហារប្រឆាំងនឹងប្រទេសណាមួយទេ។ ខ្ញុំអាចធានាដល់អ្នកទាំងអស់គ្នាថា៖’’គ្មានទាហានរុស្ស៊ីណាកំពុងរៀបចំខ្លួនសម្រាប់ការឈ្លានពានអ៊ុយក្រែននោះទេ»។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនបាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ីគ្មានកន្លែងដើម្បីដកថយក្នុងការប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាមេរិកជុំវិញបញ្ហាអ៊ុយក្រែនទេហើយនឹងត្រូវបង្ខំឱ្យឆ្លើយតបយ៉ាងតឹងរ៉ឹង ប្រសិនបើលោកខាងលិចមិនបោះបង់ ខ្សែបន្ទាត់ឈ្លានពានរបស់ខ្លួន។

ទោះជាយ៉ាងណាក្តីស្ថានភាពតឹងតែងរវាងរុស្ស៊ីនឹងអាមេរិក រួមទាំងអង្គការណាតូផង ហាក់ដូចជាធូស្រាលបន្តិច បន្ទាប់ អ្នកការទូតកំពូលរបស់ប្រទេសទាំងពីរ បានបញ្ជាក់កាលពីថ្ងៃពុធ ទី ២២ ធ្នួ ថា ប្រទេសរុស្ស៊ី និងអាមេរិកនឹងជួបពិភាក្សាគ្នានៅខែមករាដើមឆ្នាំក្រោយ ដើម្បីកាត់បន្ថយភាពតានតឹងកាន់តែអាក្រក់រវាងទីក្រុងម៉ូស្គូ និងអង្គការណាតូ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី ៕