Friday, October 18, 2024
Homeកីឡាអន្ដរជាតិChelsea​ ច្បាំង​ជា​មួយ​ To​tten​ham​ យក​ Dia​wa​ra​

Chelsea​ ច្បាំង​ជា​មួយ​ To​tten​ham​ យក​ Dia​wa​ra​

សម្រាប់រដូវកាលដោះដូរខែមករា ២០១៧ ខាងមុខនេះក្លឹប Chelsea ត្រៀមច្បាំងជាមួយ Tottenham ដើម្បីប្រមាញ់យកកីឡាករខ្សែបម្រើ Diawara ពីក្លឹប Napoli ។ តម្លៃឈ្នួលរបស់កីឡាករ Diawara កាលផ្លាស់មកពីក្លឹប Bologna មានតម្លៃត្រឹមតែ១៣លានផោន ស្មើនឹងជាង១៦លានដុល្លារ ខណៈតម្លៃខ្លួនអីឡូវនេះប្រហែលជាខ្ទង់៤០លានផោនស្មើនឹងជិត៥០លានដុល្លារ ។

2

គ្រួបង្វឹកក្លឹបតោខៀវ Chelsea លោក Antonio Conte បើទោះជាលោកទើបមកដឹកនាំក្លឹបបាល់ទាត់ប្រឺមីញេលីកបានរយៈពេល៥ខែក៏ដោយ តែលោកមានចំណាប់អារម្មណ៍ទៅលើទីផ្សាកីឡាករនៅប្រទេសរបស់លោក។

កាលពីរដូវកាលដោះដូរកីឡាករកន្លងទៅ លោក Konte ខកខាននាំយកកីឡាករខ្សែការពារ Ramagnoli ពីក្លឹប Milan និងកីឡាករ Koulibaly ពីក្លឹប Napoli ផងដែរ។

ក្រោយពីក្លឹប Chelsea បង្ហាញចំណាប់អារម្មណ៍ក្លឹប Tottenham ក៏ចង់បានកីឡាកររូបនេះដែរ ដូច្នេះគេត្រូវការប្រជែងគ្នាដេញថ្លៃយក។ចាំមើលតើកីឡាករវ័យ១៩ឆ្នាំ បានទៅលើក្លឹបណានៅខែមករា ២០១៧?

ដោយ៖ ហេង ដេត

RELATED ARTICLES