Sunday, November 10, 2024
Homeព័ត៌មានអន្តរជាតិជប៉ុន-អាមេរិករៀបផែនការសម្ងាត់សង្រ្គោះបន្ទាន់កោះតៃវ៉ាន់?

ជប៉ុន-អាមេរិករៀបផែនការសម្ងាត់សង្រ្គោះបន្ទាន់កោះតៃវ៉ាន់?

យោងតាមទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ ដោយដកស្រង់ប្រភពរដ្ឋាភិបាលដែលមិនបញ្ចេញឈ្មោះ ចេញផ្សាយកាលពីថ្ងៃ​សុក្រ​ទី ២៤ធ្នូ ២០២១ បានអោយដឹងថា កងកម្លាំងប្រដាប់អាវុធជប៉ុន និងសហរដ្ឋអាមេរិក បានរៀបចំផែនការ​ព្រាងមួយ​សម្រាប់​ប្រតិបត្តិការរួមគ្នា សង្គ្រោះបន្ទាន់កោះតៃវ៉ាន់ចំពេលមានភាពតានតឹងកើនឡើងរវាងទីក្រុងតៃប៉ិនិងប៉េកាំង។ប្រទេសចិនតែងតែទាមទារយកត្រឡប់មកវិញនូវទឹកដីដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យជាមួយនឹងការបង្កើនសម្ពាធផ្នែកយោធានិងការទូតដែលធ្វើអោយមានការព្រួយបារម្ភយ៉ាងខ្លាំងពីទីក្រុងវ៉ាស៊ីនតោន។សារព័ត៌មានក្យូដូបានអោយដឹងទៀតថា គម្រោងផែនការនេះគឺ កងម៉ារីនអាមេរិកនឹងបង្កើតមូលដ្ឋានបណ្តោះអាសន្ននៅលើ​ខ្សែសង្វាក់កោះ Nansei លាតសន្ធឹងពីកោះ Kyushu ដែលជាកោះមួយក្នុងចំណោមកោះសំខាន់ៗទាំងបួនរបស់ប្រទេស​ជប៉ុន​ទៅកាន់កោះតៃវ៉ាន់នៅដំណាក់​កាលដំបូងនៃ​គ្រា​អាសន្នរបស់តៃវ៉ាន់ ហើយនឹងដាក់ពង្រាយកងទ័ព។ .កងកម្លាំងប្រដាប់អាវុធជប៉ុននឹងផ្តល់ការគាំទ្រផ្នែកភស្តុភារ នៅក្នុង​តំបន់ដូចជា គ្រាប់រំសេវ និងការផ្គត់ផ្គង់ប្រេងឥន្ធនៈ។

ទីភ្នាក់ងារសារព័ត៌មានបាននិយាយថា ប្រទេសជប៉ុន អតីតអ្នកគ្រប់គ្រងអាណានិគមតៃវ៉ាន់និងសហរដ្ឋអាមេរិក​ទំនងជានឹង​ឈាន​ដល់​កិច្ចព្រមព្រៀងមួយដើម្បីចាប់ផ្តើមបង្កើត​ផែនការផ្លូវការមួយនៅឯកិច្ចប្រជុំ “2+2” នៃរដ្ឋមន្ត្រីការបរទេស និងការពារ​ជាតិ​នៅដើមឆ្នាំក្រោយ។ទោះជាយ៉ាងណាក្តីគេមិនអាចសុំការអត្ថាធិប្បាយបានភ្លាមៗទេ មន្ត្រីក្រសួងការពារជាតិជប៉ុន ។កាលពីខែតុលារដ្ឋាភិបាលជប៉ុនបានបង្ហាញពីជំហរអះអាងបន្ថែមទៀតលើឥរិយាបថឈ្លានពានរបស់ចិនឆ្ពោះទៅកាន់កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងដោយស្នើថាខ្លួននឹងពិចារណាជម្រើស និងរៀបចំសម្រាប់ សេណារីយ៉ូផ្សេងៗ​សម្រាប់ជួយ​កោះតៃវ៉ាន់។

កាលពីដើមខែនេះ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ីនស៊ូ អាបេបាននិយាយថា ជប៉ុន និងសហរដ្ឋអាមេរិក មិនអាចឈរ​អោបដៃមើលបានទេប្រសិនបើចិនវាយប្រហារតៃវ៉ាន់។អ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងសមភាគីជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែង​ការណ៍រួមកាលពីខែមីនាថាប្រទេសទាំងពីរបាន​ចែករំលែក​ការប្តេជ្ញា​ចិត្តចំពោះសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។មន្ទីរបញ្ចកោណបានបន្ថែមថា យើងប្តេជ្ញាពង្រឹងភាព​ធន់ និងអន្តរប្រតិបត្តិការរវាងកងកម្លាំងអាមេរិក និងជប៉ុន និងការធ្វើឱ្យ​ស៊ីជម្រៅកិច្ចសហប្រតិបត្តិការក្នុងអំឡុងសន្តិភាពនិង​ស្ថានការណ៍ក្នុងតំបន់ផ្សេងៗ៕


RELATED ARTICLES