យោងតាមរបាយកាណ៍របស់ UK charity Christian Aid ដែលត្រូវបានបណ្តាញសារព័ត៌មានរ៉យទ័រដកស្រង់យកមកចុះកាលពីថ្ងៃចន្ទ ទី ២៧ ធ្នូ ២០២១ បានអោយដឹងថា គ្រោះមហន្តរាយធម្មជាតិធំៗចំនួន១០ដែលបានកើតឡើងក្នុងឆ្នាំ ២០២០-២០២១បានបង្កការបំផ្លិចបំផ្លាញនិងខូចខាតគិតជាទឹកប្រាក់ស្មើនឹង១៧០ពាន់លានដុល្លារកើនឡើង២០ពាន់លានលានដុល្លារបើធៀបទៅនឹងឆ្នាំ ២០២០។អង្គការមួយនេះបន្ថែមថាគ្រោះមហន្តរាយទាំងនេះទៀតសោតដែលមានជាប់ពាក់ព័ន្ធនឹង ការប្រែប្រួលអាកាសធាតុ បង្កឡើងដោយស្នាដៃមនុស្ស ក៏បានផ្ដាច់ជីវិតយ៉ាងហោច ១,០៧៥នាក់ និងបង្ខំឱ្យមនុស្ស ១.៣លាននាក់ចាកចេញពីផ្ទះសម្បែងផងដែរ។

របាយការណ៍នោះបានអោយដឹងទៀតថា Hurricane Ida ដែលជាព្យុះត្រូពិចវាយលុកភាគខាងកើតសហរដ្ឋអាមេរិកជាមួយនឹងភ្លៀងធ្លាក់ខ្លាំងកាលពីខែសីហាសម្លាប់មនុស្សយ៉ាងហោចណាស់ 95 នាក់ និងធ្វើឱ្យខាតបង់សេដ្ឋកិច្ច 65 ពាន់លានដុល្លារ។ មួយខែមុននេះទឹកជំនន់នៅអឺរ៉ុបបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន 240 នាក់ និងការបាត់បង់សេដ្ឋកិច្ចចំនួន 43 ពាន់លានដុល្លារ។នេះបើយោងតាមការស្រាវជ្រាវដែលចេញផ្សាយដោយអង្គការសប្បុរសធម៌ Christian Aid របស់ចក្រភពអង់គ្លេស។

ទឹកជំនន់នៅក្នុងខេត្ត Henan របស់ប្រទេសចិនកាលពីខែកក្កដាបានសម្លាប់មនុស្សជាង 300 នាក់ និងចំណាយអស់ជាង 17 ពាន់លានដុល្លារ។Kat Kramer អ្នកដឹកនាំគោលនយោបាយអាកាសធាតុរបស់ អង្គការChristianAidនិងជាអ្នកនិពន្ធរបាយការណ៍បាននិយាយថាការចំណាយលើការប្រែប្រួលអាកាសធាតុគឺធ្ងន់ធ្ងរនៅឆ្នាំនេះ។វាច្បាស់ណាស់ថាពិភពលោកមិនស្ថិតនៅលើផ្លូវដើម្បីធានាបាននូវសុវត្ថិភាព និងវិបុលភាព នាពេលអនាគត៕
