Saturday, May 10, 2025
Homeព័ត៌មានអន្តរជាតិជប៉ុនលុបចោលជើងហោះហើរជាង 100

ជប៉ុនលុបចោលជើងហោះហើរជាង 100

ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតពីររបស់ប្រទេសជប៉ុនបានប្រាប់បណ្តាញសារព័ត៌មានស៊ីអិនអិនចេញផ្សាយកាលពីថ្ងៃចន្ទទី ២៧ ធ្នូ ២០២២ បានអោយដឹងថា ជើងហោះហើរក្នុងស្រុកជាង100ត្រូវបានផ្អាក កាលពីថ្ងៃអាទិត្យដោយសារតែអាកាសធាតុ ត្រជាកធ្លាក់ព្រិលធ្លាក់ខ្លាំងនៅតំបន់ភាគខាងជើង និងភាគខាងលិចនៃប្រទេស។ក្រុមហ៊ុន ANA Holdings បានផ្អាកជើង ហោះ ហើរចំនួន 79 គិតត្រឹមម៉ោង 4 រសៀល។ លោក Hiroaki Hayakawa នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា ការលុបចោលនេះបានប៉ះពាល់ដល់អ្នកដំណើរប្រហែល 5100 នាក់។ចំណែកឯក្រុមហ៊ុនអាកាសចរណ៍ជប៉ុន (JAL) បានលុប ចោលជើងហោះហើរចំនួន 49 គិតត្រឹមម៉ោង 4 រសៀល។ តំណាងផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន អាកាសចរណ៍បាននិយាយ ថាការលុបចោលជើងហោះហើរនេះប៉ះពាល់ដល់អ្នកដំណើរចំនួន ២ ៤៦០ នាក់។

ជាមួយគ្នានេះដែរ នៅទូទាំងពិភពលោក ជើងហោះហើររាប់ពាន់ត្រូវបានលុបចោលនៅចុង សប្តាហ៍បុណ្យណូអែលដោយសារ តែការរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគបំប្លែងថ្មីអូមីក្រុន ។យោងតាមក្រុមហ៊ុន Kansai Electric Power បានឱ្យដឹងថា គ្រួសារជាង3200ត្រូវបានទុកចោលដោយគ្មានអគ្គិសនីប្រើប្រាស់ ខណៈដែលក្រុមមន្ត្រីបានព្រមានថា នឹងមានព្រិលធ្លាក់ បន្ថែមទៀតដែលត្រូវបានព្យាករណ៍ពេញមួយយប់។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Hirokazu Matsuno បាននិយាយថាមិន ទាន់មានអ្នករងរបួស ឬស្លាប់ដោយសារអាកាសធាតុត្រជាក់នៅឡើយ។យោងតាមទិន្នន័យពីក្រសួងសុខាភិបាលប្រទេស ជប៉ុនបានអោយដឹងថារហូតមកដល់ពេលនេះមានអ្នកឆ្លងមេរោគបំប្លែងថ្មីអូមីក្រុនសរុបចំនួន 231 រួមទាំងជនបរទេស៕

RELATED ARTICLES