Sunday, June 8, 2025
Homeព័ត៌មានអន្តរជាតិរុស្ស៊ីធ្វើសមយុទ្ធទ្រង់ទ្រាយធំត្រៀមទប់ទល់ជាមួយអាមេរិកនិងណាតូ

រុស្ស៊ីធ្វើសមយុទ្ធទ្រង់ទ្រាយធំត្រៀមទប់ទល់ជាមួយអាមេរិកនិងណាតូ

យោងតាមប្រភពព័ត៌មានរដ្ឋ រុស្ស៊ីInterfax ដកស្រង់សម្តីមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ចេញផ្សាយកាលពីថ្ងៃ ចន្ទ ទី ២៧ធ្នូ ២០២១ បានអោយដឺងថា កងកម្លាំងយោធារុស្ស៊ីកំពុងធ្វើសមយុទ្ធយោធាទ្រង់​ទ្រាយធំមួយដើម្បីទប់ស្កាត់ការវាយលុក​តាមអាកាស​ដ៏​ធំពីសត្រូវ លោកខាងលិចដែលសំដៅទៅសហរដ្ឋអាមេរិកនិងអង្គការណាតូ។ការធ្វើសមយុទ្ធនេះមិនមែនជារឿងចៃដន្យទេ​តែ​វាកើតឡើងចំពេលមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងរវាងទីក្រុងមូស្គូ និងលោកខាងលិចព្រមទាំងអង្គការ​ណាតូ​ផង​ដែរ ។

Interfax បានរាយការណ៍ថា ទាហានរុស្ស៊ីប្រហែល 1000 នាក់បានចូលរួមក្នុងប្រតិបត្តិការនេះ។រុស្ស៊ីត្រូវបានគេរាយការណ៍​ថា​បានប្រមូលផ្តុំកងទ័ពរាប់ម៉ឺននាក់ឈរជើងក្បែរប្រទេសអ៊ុយក្រែនហើយបានទាមទារកុំឱ្យប្រទេសជិតខាងភាគខាងត្បូងរបស់ខ្លួនមួយនេះត្រូវបានគេអនុញ្ញាត្តចូលក្នុងអង្គការណាតូ។កងទ័ពមួយចំនួនបានចាប់ផ្តើមត្រឡប់ទៅមូលដ្ឋានអចិន្ត្រៃយ៍វិញបន្ទាប់​ពី​សមយុទ្ធនៅជិតអ៊ុយក្រែន។ការធ្វើសមយុទ្ធនេះក៏កើតមានឡើងស្របពេលដែលប្រធានាធិបតីលោក វ្ល៉ាលឌីមៀ ពូទីន បាន​គំ​រាម​ថា បើសិនជាអាមេរិកនិងអង្គការណាតូច្រានចោលសំណើរបស់ខ្លួននោះ រុស្ស៊ីនឹងឆ្លើយតបទៅវិញបើទោះ​ជាលោកមិន​ប្រាប់​​​លម្អិតក៏ដោយ។កាលពីសប្តាហ៍មុនរុស្ស៊ីបានដាក់សំណើមួយទៅ​អោយអាមេរិកនិងណាតូដែលក្នុងនោះ​មាន២ចំណុច​សំខាន់គឺរារាំងមិនអោយអ៊ុយក្រែនចូលអង្គការណាតូនិងមិនអោយអង្គការនេះដាក់ពង្រាយកងទ័ណនិងមីស៊ីលបន្ថែមទៀត។

កាលពីចុងសប្តាហ៍មុននៅក្នុងកិច្ចសម្ភាសន៍ពិសេសមួយអ្ន កសារព័ត៌មានបានសួរលោកពូទីនថា តើរដ្ឋាភិបាល​របស់លោក​នឹងធ្វើអ្វីប្រសិនបើលោកខាងលិចបដិសេធការទាមទាររបស់លោក។លោកពូទីនបានឆ្លើយថា ការឆ្លើយតបរបស់យើង​អាច​មាន​ភាពផ្សេងៗគ្នាជាច្រើនដោយលើកឡើងថាទីក្រុងម៉ូស្គូអាចមានជម្រើសជាច្រើននៅក្នុងចិត្ត។វានឹងអាស្រ័យលើសំណើ​របស់អ្នកជំនាញយោធារបស់យើង។

លោកពូទីនបានរំលឹកឡើងវិញថា រុស្ស៊ីចង់ជៀសវាងការកើនឡើងបន្ថែមទៀត និងស្វែងរកដំណោះស្រាយការទូតជាមួយប្លុក​ដែលដឹកនាំដោយសហរដ្ឋអាមេរិក។ក្នុងអំឡុងសន្និសីទសារព័ត៌មានចុងឆ្នាំលោកបានសង្កត់ធ្ងន់​ថារុស្ស៊ីអាចនឹងត្រូវបង្ខំ​ចិត្តឱ្យ​សង​សឹកចំពោះ​ការឈ្លានពានដែលមិនអាចទទួលយកបានរបស់ណាតូ៕

RELATED ARTICLES