Friday, October 18, 2024
Homeព្រឹត្តិការណ៍សង្គមសម្តេច ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា ត្រូវ​តែ​មាន​សន្តិ​ភាព​ជា​ដាច់​ខាត

សម្តេច ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា ត្រូវ​តែ​មាន​សន្តិ​ភាព​ជា​ដាច់​ខាត

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន បានបញ្ជាក់ឱ្យដឹងក្រោយ បញ្ចប់ព្រះរាជពិធីបុណ្យអុំទូកថា ក្នុងពេលដែល កម្ពុជាប្រារឰព្រះរាជពិធីបុណ្យអុំទូក យ៉ាងសប្បាយ រីករាយបំផុតនោះ មានប្រទេសមួយចំនួន កំពុង រត់លូនដោយសារសង្គ្រាម ហេតុនេះ កម្ពុជា ត្រូវតែមានសន្តិភាពដាច់ខាត ដើម្បីមានឱកាស កសាងប្រទេសជាតិ។

សម្តេចហ៊ុន សែន បានសរសេររក្នុងទំព័រ ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្តេច កាលពីព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា “យើងក៏មិនភ្លេច ផងដែរថា ក្នុងពេលដែលកម្ពុជា ប្រារឰព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក  យ៉ាងសប្បាយរីករាយបំផុតនោះ គឺ មានប្រទេសមួយចំនួនកំពុងរត់លូន ដោយសារ សង្គ្រាមយ៉ាងវេទនាបំផុត ដូចដែលកម្ពុជា ធ្លាប់ បានឆ្លងកាត់ជាច្រើនទសវត្សកន្លងមកហើយ។ កម្ពុជាត្រូវតែមាន “សន្តិភាព” ដាច់ខាត ដើម្បី យើងមានឱកាសកសាងប្រទេសជាតិ។

hun-sen3

ពិធីបុណ្យអុំទូក៣ថ្ងៃកន្លងទៅនេះ បាន ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិយ៉ាងច្រើន កុះករ និងបានផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភព លោក ឱ្យគេបានស្គាល់ព្រះរាជាណាចក្រកម្ពុជា យើងកាន់តែច្រើនឡើង។ សូមអរគុណពលរដ្ឋ កម្ពុជា ជាពិសេសយុវជន និងសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានចូលរួមផ្សព្វផ្សាយពិធី បុណ្យអុំទូកតាមបណ្តាញសារព័ត៌មាន និងតាម បណ្តាញសង្គមនានា។

នៅពេលនេះ បងប្អូនកីឡាករអុំទូក ក៏ដូច ជាបងប្អូនប្រជាពលរដ្ឋមួយចំនួនធំកំពុងធ្វើដំណើរ វិលត្រឡប់ទៅកាន់ខេត្តរបស់ខ្លួនវិញ។ សូម បងប្អូនជនរួមជាតិ ធ្វើដំណើរប្រកបដោយសុខ សុវត្ថិភាពតាមផ្លូវ”។

hun-sen

ដោយឡែកនៅព្រឹកថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ ២០១៦ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក ទំព័រហ្វេសប៊ុកសម្តេចហ៊ុន សែន បានសរសេរថា “ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប  និង សំពះព្រះខែ អកអំបុក មានរយៈពេល៣ថ្ងៃ ដែលបានបញ្ចប់ដោយជោគជ័យ កាលពីម្សិល- មិញ គឺ (១៣វិច្ឆិកា-១៥វិច្ឆិកា ២០១៦) គឺ បានបង្ហាញឱ្យយុវជនកម្ពុជា ក៏ដូចជាទេសចរណ៍ បរទេសបានស្គាល់នូវវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើង។

ប្រជាពលរដ្ឋមកពីគ្រប់ទិសទី បានសប្បាយ រីករាយ និងមានមោទនភាពបំផុតចំពោះការ រីកចម្រើករបស់ប្រទេសយើងសព្វថ្ងៃ នៅក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិត និងជោគជ័យ របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងនៅក្រោមម្លប់ដ៏ ត្រជាក់ត្រជំបំផុត នៃព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

hun-sen2

មានសន្តិភាព ទើបមានការអភិវឌ្ឍ ហើយ មានការអភិវឌ្ឍ ទើបធ្វើឱ្យប្រទេសជាតិយើង រីកចម្រើនជឿនលឿនទៅមុខ ដែលផ្តល់ឱកាស គ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋបានកសាងសង្គមគ្រួសារឱ្យកាន់តែរីកចម្រើនទៅព្រមគ្នា។ កម្ពុជា ត្រូវតែមានសន្តិភាពជានិច្ចនិរន្តរ៍”៕

RELATED ARTICLES