បារាំង៖តារាចម្រៀងថោនលោកករុណា ពេជ្រ បានឡើងយន្ដហោះចេញពីខ្មែរទៅបារាំងកាលពីថ្ងៃទី២០ខែធ្នូឆ្នាំ២០២១ ដើម្បីទៅជួបនិងមើលថែម្ដាយជាទីស្រលាញ់របស់លោកដែលទើបតែបានធូស្រាលពីជំងឺត្បៀតសសៃឈាម។បើទោះជាលោកពេជ្រ ចាញ់អាកាសធាតុត្រជាក់យ៉ាងណាក៍លោកនៅតែធ្វើតំណើរកម្សាន្ដលើទឹកដីបារាំងជាមួយម្ដាយនិងមិត្តភក្ដិរបស់លោកនៅទីនោះទាំងពាក់អាវធំរុំជិត។ប៉ុន្ដែអ្វីដែលតារារូបនេះចង់ចែកចាយបទពិសោធន៍របស់លោកទៅអ្នកដែលត្រៀមធ្វើតំណើរកម្សាន្ដនៅក្រៅស្រុកឲ្យបានដឹងនោះថាកាតវ៉ាក់សាំងដែលលោកបានបានចាក់វ៉ាក់សាំងគ្រប់ដុសនៅកម្ពុជានោះពិតជាមានអត្ថប្រយោជន៍បំផុតព្រោះបើគ្មានកាតនេះជាសម្គាល់តាមខ្លួននោះទេ លោកមិនអាចធ្វើតំណើរតាមរថភ្លើងឬចូលហាងទាំងឡាយនៅទីនោះបានទេ។



លោកថាអរគុណដល់រាជរដ្ឋាភិបាលដែលផ្ដល់ការចាក់វ៉ាក់សាំងដល់ពេលរដ្ឋគ្រប់រូបក៍ដូចជាបានចេញកាតមួយនេះឲ្យងាយស្រួលក្នុងការធ្វើតំណើរគ្រប់ទិសទី។លោកករុណា ពេជ្រ ថ្លែងសារថា”ជួយចែករំលែកព័តមាន share បន្តផង បងប្អូន…មានបងប្អូនជាច្រើនឆាតសួរខ្ញុំថា នៅប្រទេសបារាំង ប្រើកាតវ៉ាក់សាំងនៅកម្ពុជាបានអត់…? ខណៈពេលនេះ នៅប្រទេសបារាំង ក៏ដូចប្រទេសកម្ពុជា ដែរ ស្ទើគ្រប់ហាងធំៗមួយចំនួន និង តំបន់សំខាន់ៗជាច្រើន តម្រូវអោយមានការចាក់វ៉ាក់សាំង រួចរាល់បានអោយចូល ប៉ុន្តែជាក់ស្តែងខ្ញុំកំពុងស្នាក់នៅប្រទេស បារាំងគឺ ខ្ញុំព្យាយាមដកប្រើកាត វ៉ាក់សាំង របស់ខ្ញុំផ្ទាល់ដែលចេញបញ្ជាក់ពីកម្ពុជា បង្ហាញគេ គឺគេទទួលស្គាល់ ដោយសារធារណៈ…ដូចនៅពេលនេះ ខ្ញុំត្រូវជិះរថភ្លើងល្បឿនលឿន ពីទីក្រុងប៉ារីសមកផ្ទះមីងខ្ញុំនៅ Nancy គឺមុនចូលរថភ្លើង សន្តិសុខគេត្រូវត្រួតពិនិត្យ កូដ រឺ កាតវ៉ាក់សាំងតាមជនជាតិនីមួយៗ យ៉ាងតឹងរឹងជាទីបំផុតបើអត់មាន រឺ អត់ទាន់បានចាក់វ៉ាក់សាំងទេ គឺគេមិនតម្រូវអោយឡើងជិះរថភ្លើងល្បឿនលឿននេះជាដាច់ខាត….ខ្ញុំពិតជារំភើបណាស់ ដែលកាតវ៉ាក់សាំងកម្ពុជា មានសិទ្ធិ និងសុពលភាពប្រើប្រាស់បានទូទៅនៅ ប្រទេស បារាំង …ខ្ញុំបាទ សូមអរគុណ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានព្យាយាមយ៉ាងសស្រាក់សស្រាំគ្រប់មធ្យោបាយក្នុងការនាំវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់វយ័ ហើយមានចេញជា កាតមួយច្បាស់លាស់ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ងាយស្រួល និង បានចាកចេញទៅក្រៅប្រទេស …ដូចជាក់ស្តែងនាពេលនេះ ខ្ញុំកំពុងស្នាក់នៅប្រទេសបារាំង… ( ឆ្លៀតពេលនេះខ្ញុំសូមបញ្ជាក់បងប្អូនថា ប្រទេសបារាំង ឆ្លងឆ្នាំសកល 2022 ឆ្នាំនេះ អត់សូវសប្បាយទេ ហើយបើនិយាយពីសិទ្ធិសេរីភាព គឹមិនដូចប្រទេសកម្ពុជាយើងនាពេលនេះទេ ព្រោះ ខូវីត កំពុងផ្ទុះសារជាថ្មី .. ) អរគុណ សន្តិភាព”។



សូមបញ្ជាក់ថាលោកករុណា ពេជ្រ ទទួលបានVisa ពីស្ថានទូតបារាំងដើម្បីចុះឡើងមើលម្ដាយនៅបារាំងរយៈពេលដល់ទៅ១ឆ្នាំពេញឯណ្ណោះ ប៉ុន្ដែលោកត្រូវវិលត្រឡប់មកខ្មែរវិញនៅពាក់កណ្ដាលខែមករាឆ្នាំ២០២២ ដើម្បីរៀបចំធ្វើបុណ្យខួបគម្រប់១០០ថ្ងៃជូនឪពុករបស់លោកឧបាសកម៉ុក សាខន នៅថ្ងៃទី១៨ខែមករាឆ្នាំ២០២២ ខាងមុខនេះនៅភូមិខ្សាច់ស ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ក្រោយធ្វើបុណ្យជូនឪពុកចប់លោកពេជ្រ ថានឹងវិលត្រឡប់ទៅជួបម្ដាយនៅបារាំងវិញ៕



