Sunday, June 8, 2025
Homeព័ត៌មានអន្តរជាតិBarcelonaចុះហត្ថលេខាផ្លូវការជាមួយ Ferran Torres

Barcelonaចុះហត្ថលេខាផ្លូវការជាមួយ Ferran Torres

យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ក្លឹបMan City និង Barcelona ចេញផ្សាយកាលពីថ្ងៃពុធទី ២៩ ធ្នូ ២០២១ បានអោយដឹង​ថា ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Ferran Torres បានយល់ព្រមចាកចេញពីក្លឹប Man City ទៅលេងអោយក្លឹបអ្នកមានបុណ្យ Barcelonaជាអចិន្ត្រៃយ៍។ព័ត៌មានលម្អិតទាក់ទងទៅនឹងតម្លៃខ្លួនកីឡាកររូបនេះមិនត្រូវបាន​គេបង្ហើបអោយដឹងជាផ្ឡូវការទេ​ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស និងអេស្ប៉ាញបានរាយការណ៍ថាក្លឹប Barcelona បានចំណាយលុយ​ប្រហែលជាង៦២​លានដុល្លារ​អាមេរិកសម្រាប់កីឡាកររូបនេះជាមួយនឹងទឹកប្រាក់បន្ថែមជាង១០លានដុល្លារទៀត។

ក្លឹបBarcelona បាននិយាយថាកីឡករខ្សែប្រយុទ្ធ  Torres បានចុះកុងត្រារហូតដល់ខែមិថុនា ឆ្នាំ 2027 ដែលធ្វើអោយកីឡាករ​សញ្ជាតិ​អេស្ប៉ាញរូបនេះនឹងតម្លៃខ្លួនសរុបជាង១ពាន់លានដុល្លារ(Release Cluase)។ Release Cluaseគឺជាតម្លៃកំណត់ដែល​ក្លឹបទិញបង់​ទៅឱ្យក្លឹបដែលលក់កីឡាករដើម្បីតម្រូវឱ្យពួកគេចុះកិច្ចសន្យា ។ តម្លៃត្រូវបានកំណត់ខណៈពេល​ដែលកិច្ច​សន្យា​ត្រូវបាន​ចុះហត្ថលេខាដែលអាចត្រូវបានកែសម្រួលនៅពេលក្រោយតាមការយល់ព្រមពីក្លឹប និងកីឡាករ។Torres បានចូល​រួមជាមួយ Man City ពី Valencia កាលពីខែសីហាឆ្នាំមុនក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំ និងបានបង្ហាញខ្លួន43លើកសម្រាប់​ក្រុម​កំពូលតារាងអង់គ្លេសក្នុងការប្រកួតទាំងអស់ដោយស៊ុតបញ្ចូលទីបាន 16 គ្រាប់។សម្រាប់រដូវកាលនេះគាត់​បានចាប់ផ្តើម​ការ​ប្រកួត​បើកឆាកបានចំនួន6លើកប៉ុន្តែត្រូវបានទម្លាក់ទៅលេងជាកីឡាករបម្រុង​សម្រាប់ការស្មើដោយគ្មានគ្រាប់បាល់ជា​មួយ​ក្រុម Southampton ក្នុងខែកញ្ញា។កីឡាកររូបនេះបានរងរបួសជើងក្នុងកាតព្វកិច្ចអន្តរ​ជាតិជាមួយក្រុមជម្រើស​ជាតិអេស្ប៉ាញ​កាលពីខែតុលា។

គ្រូពេទ្យ ក្លឹប Barcelona បានបញ្ជាក់ថា Torres បានជាសះស្បើយពីការបាក់ឆ្អឹងជើងស្តាំរបស់គាត់ប៉ុន្តែមិន​បានផ្តល់ពេលវេលា​ជាក់លាក់ថាពេលណាគាត់អាចបង្ហាញខ្លួនជាលើកដំបូងនោះទេ។Barcelonaត្រូវបានបង្ខំចិត្តអនុញ្ញាត​ឱ្យកីឡាករស៊ុតបញ្ចូល​ទីនាំមុខគេគ្រប់ពេលLionel Messi ចាកចេញពីក្លឹបនៅឆ្នាំនេះ ដោយសារតែ ឧបសគ្គផ្នែកហិរញ្ញវត្ថុ និងរចនាសម្ព័ន្ធដឹកនាំព្រម​ទាំងមានបំណុលច្រើនជាង 1.35 ពាន់លានដុល្លារផង។បន្ថែមពីនេះទៀតតំបន់ប្រយុទ្ធរបស់ Barcelona ត្រូវបានចុះខ្សោយជា​មួយនឹងការចូលនិវត្តន៍របស់ខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero  ក្នុងវ័យ33 ឆ្នាំក្នុងខែនេះដោយសារតែជំងឺបេះដូង។Torres បាននិយាយនៅក្នុងវីដេអូមួយថា ជំរាបសួរ អ្នក ទាំងអស់គ្នាខ្ញុំរីករាយណាស់ដែលបានប្រកាសថាថ្ងៃនេះខ្ញុំនឹងចូល​រួមជាមួយ​ក្លឹបBarcelona ។ ជួបគ្នាឆាប់ៗនេះ។

Barcelona ឈរនៅលេខរៀងទី 7 ក្នុងតារាងព្រីមេរ៉ាលីហ្គា បន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការមិនល្អដែលបណ្តាល​ឱ្យមាន​ការ​បណ្តេញគ្រូបង្វឹក Ronald Koeman ចេញពីតំណែងមុនពេលកោះហៅអតីតប្រធានក្រុម Xavi Hernandez ចូលមក​ស្នងតំ​ណែង​Barcelona ត្រលប់មកប្រកួតវិញបន្ទាប់ពីសម្រាករដូវរងានៅថ្ងៃទី 2 ខែមករា៕

RELATED ARTICLES