Friday, April 26, 2024
Homeគួរយល់ដឹងសិក្ខាសាលាព្រះគម្ពីរស្តីពី ”ការដែលព្រះយេស៊ូវ បានមានបន្ទូលត្រូវបានសម្រេចក្នុងពិភពលោកសព្វថ្ងៃនេះ”

សិក្ខាសាលាព្រះគម្ពីរស្តីពី ”ការដែលព្រះយេស៊ូវ បានមានបន្ទូលត្រូវបានសម្រេចក្នុងពិភពលោកសព្វថ្ងៃនេះ”

ចំពេលមានការថយចុះនៃចំនួនអ្នកកាន់សាសនាទូទាំងពិភពលោក, ការពន្យល់ច្បាស់លាស់អំពី ព្រះគម្ពីរបានទាក់ទាញអ្នក ជឿច្រើនជាង14ម៉ឺននាក់មកព្រះវិហារ និងមានការចាប់អារម្មណ៍ពីមនុស្សរាប់លាននាក់។ “សិក្ខាសាលាអនឡាញស៊ីនឆន់ជី : សេចក្ដីបន្ទាល់អំពីពាក្យប្រៀបធៀបនៃអាថ៌កំបាំងនគរស្ថានសួគ៌ និងការពិតជាក់ស្ដែង” ត្រូវបានរៀបចំឡើងដោយព្រះវិហារ រោងឧបោសថនៃសេចក្ដីបន្ទាល់សាសនាគ្រីស្ទស៊ីនឆន់។វគ្គសិក្ខាសាលានេះផ្តោតលើការយល់ដឹង អំពីពាក្យប្រៀបធៀបដែល បានកត់ត្រានៅក្នុងព្រះគម្ពីរសញ្ញាថ្មី នឹងផ្សាយបន្តផ្ទាល់នៅលើYoutubeរៀងរាល់ថ្ងៃច័ន្ទនិងថ្ងៃព្រហស្បតិ៍វេលាម៉ោង8ព្រឹក ចាប់ពីថ្ងៃទី3ខែមករា ដល់ថ្ងៃទី28 ខែមីនា។ “ពាក្យប្រៀបធៀបជាការសំខាន់ក្នុងការយល់ដឹងពីអាថ៌កំបាំងនគរស្ថានសួគ៌។ ការទំនាយនៃព្រះគម្ពីរសញ្ញាចាស់ត្រូវបានសម្រេចនៅពេលដែលព្រះយេស៊ូវយាងមកលើកទី១ហើយឥឡូវនេះព្រះយេស៊ូវ បានបន្សល់ទុកនូវទំនាយរបស់ទ្រង់ក្នុងព្រះគម្ពីរសញ្ញាថ្មី ដើម្បីសម្រេច “នឹងមានពេលវេលាមក” (យ៉ូហាន 16:25)។ យើង កំពុងឆ្ពោះទៅរកការពិតជាក់ស្ដែងដូចដែលទំនាយក្នុងព្រះគម្ពីរសញ្ញាថ្មីត្រូវបានបង្ហាញ” នេះបើតាមអ្នកនៅព្រះវិហារបាននិ យាយ។ សិក្ខាសាលាវិវរណៈមុនដែលត្រូវបានបង្ហោះចូល YouTube ក្នុងរយៈពេលបីខែកន្លងមកនេះត្រូវបានចេញផ្សាយជា 24ភាសា ហើយមានអ្នកចូលមើលលើសពី 7លានដងក្នុង136ប្រទេសរួមទាំងគ្រូគង្វាល16,000នាក់។

ព្រះវិហារ​សាសនា​គ្រី​ស្ទស៊ីនឆន់ជី បានប្រកាសថាមេដឹកនាំព្រះវិហារពិភពលោកចំនួន 1,200នាក់មកពី 57ប្រទេស​បាន​ចុះ​ហត្ថលេខាលើ MOU សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្លាស់ប្តូរការគាំទ្រផ្នែកអប់រំជាមួយព្រះវិហារស៊ីនឆន់ជី។ចំពោះការចុះ​ហត្ថលេ​ខានេះ គ្រូគង្វាល Jerry Hagerman នៃព្រះវិហារ Wayside Mission Church នៅរដ្ឋVirginia សហរដ្ឋអា​មេរិកបានមានប្រ​សាសន៍ថា “ខ្ញុំ ចង់រីកចំរើននៅក្នុងផ្នែកព្រះបន្ទូលហើយខ្ញុំចង់បង្រៀនពួក ក្រុមជំនុំ … ហើយក៏ចង់ក្លាយតែ​មួយជាមួយនគរ របស់ព្រះជាម្ចាស់ហើយប្រាស្រ័យទាក់ទងគ្នាដោយបើកចំហ”។នៅក្នុងរបាយការណ៍​ថ្មីៗនេះពីមជ្ឈ​មណ្ឌល​ស្រាវជ្រាវ Peu ធ្វើការស្ទង់មតិជាសាធារណៈជាតិ ក្នុងខែធ្នូ ឆ្នាំ2021 ឃើញថាមនុស្សពេញវ័យ 3នាក់ក្នុងចំណោម 10នាក់​នៅ​ក្នុងសហរដ្ឋ​អា​មេរិក ឥឡូវនេះមិនមានទំនាក់ទំនងសាសនាទេ។ ក្នុងចំណោមគ្រីស្ទបរិស័ទបានរងផលប៉ះពាល់​ខ្លាំងបំផុត​ដោយការថយចុះក្នុងនោះចំនួនប្រជាជនសាសនាប្រូតេស្តង់ដែលបានធ្លាក់ចុះជាលំដាប់ពី 52% ក្នុងឆ្នាំ2007 មក 40% នៅ​ឆ្នាំ2021។និន្នាការ​នេះត្រូវបានគេមើលឃើញផងដែរនៅក្នុងការសិក្សាមួយផ្សេងទៀតដោយ Lifeway Research នៅNashville ។ វិទ្យាស្ថានស្រាវ​ជ្រាវបានប្រកាសថា ខណៈពេលដែលជនជាតិអាមេរិកភាគច្រើន ចាត់ទុកព្រះយេស៊ូវថា​ជាការពិត​ក្នុង​ប្រ​វត្តិសាស្ត្រ ប៉ុន្តែសាស​នាមិនមានចំណេះដឹងពីព្រះគម្ពីរ អំពីមូលហេតុដែលទ្រង់យាងមកនោះទេ។ យោងតាម​របាយការណ៍​ស្រាវជ្រាវមានតែ9% នៃ​អ្នកឆ្លើយតប 1,005នាក់ប៉ុណ្ណោះដែលដឹងថាបេសកកម្មរបស់ព្រះយេស៊ូវ គឺដើម្បីការផ្សព្វផ្សាយជា សាធារណៈ(សម្រេច)ព្រះ​គម្ពីរសញ្ញាចាស់។នៅផ្នែកម្ខាងទៀតនៃពិភពលោកចំនួនមនុស្សកាន់តែច្រើនកាន់តែខិតជិតសា​សនា។ មិនដូចការថយចុះ​នៃនិកាយប្រពៃណីនោះទេចំនួនសមាជិកដែលបានចូលព្រះវិហារសាសនាគ្រីស្ទស៊ីនឆន់ជីតាម​រយៈការអប់រំព្រះគម្ពីរនៅឆ្នាំ​2019 និងបន្ទាប់ពីកូរ៉ូណា19 លើសពី14ម៉ឺននាក់ ។

អ្នកនៅព្រះវិហារសាសនាគ្រីស្ទស៊ីនឆន់ជីបាននិយាយថា “នៅទូទាំង​ពិភពលោកមនុស្សកាន់តែច្រើនកំពុងជួបប្រទះនឹងជំងឺ គ្រោះមហន្តរាយនិងការលំបាកដោយសារ COVID-19 ដោយគិត​យ៉ាងស៊ីជម្រៅអំពីអត្ថន័យនៃជីវិតនិងការរងទុក្ខ។សាសនា​ត្រូវតែអាចផ្តល់ចម្លើយដល់មនុស្សទាំងនេះ។ នៅក្នុងពិភពសាស​នាដែលសកម្មភាព​ចំពោះមុខ​នៅមានកម្រិត​ការអប់រំគួរតែ​ទៅដល់បុគ្គលគ្រប់រូបនៅក្នុងសហគមន៍មូលដ្ឋាន”។លោកបាន​បន្ថែមទៀតថា“ការដែលព្រះវិហារ​ស៊ីនឆន់ជីកំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍របស់មនុស្សគឺការពន្យល់យ៉ាងច្បាស់អំពី​បេ​សកកម្មរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញ ថ្មី “។ (អ្នកអាច​ចូលមើលសិក្ខាសាលាដោយស្វែងរក “សិក្ខា​សាលាអន​ឡាញ​ស៊ីនឆន់ជី សេចក្ដីបន្ទាល់អំពី​ពាក្យប្រៀប​ធៀបនៃ​អាថ៌កំបាំង​នគរ​ស្ថានសួគ៌ និងការពិតជាក់ស្ដែង” នៅលើ YouTube ឬតាម​រយៈតំណភ្ជាប់Link។ https://bit.ly/3aL0kO8)ព្រះវិហារសាសនាគ្រីស្ទស៊ីនឆន់ជី Cambodia – YouTubeyoutube.com

RELATED ARTICLES