អង្គការជំនួយមនុស្សធម៌អន្តរជាតិសង្គ្រោះកុមារ Save the Children បានបញ្ជាក់ថា បុគ្គលិករបស់ខ្លួន២នាក់ស្ថិតក្នុងចំណោម ជនរងគ្រោះទាំង 35 នាក់ រួមទាំងកុមារយ៉ាងហើយណាស់ម្នាក់ដែលត្រូវបានសម្លាប់ និងដុតដោយយោធាមីយ៉ាន់ម៉ានៅក្នុង សង្កាត់ Hpruso រដ្ឋ Kayah នៅថ្ងៃណូអែល។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញ សារព័ត៌មានប៊ីប៊ីស៊ីកាលពីថ្ងៃ ពុធទី ២៩ ធ្នូ ២០២១ ។ អង្គការសប្បុរសធម៌បាននិយាយថា បុគ្គលិកប្រុសពីរនាក់ដែលមានអាយុ 32 ឆ្នាំ និង 28 គឺ “ឪពុកថ្មីដែលធ្វើការលើការអប់រំសម្រាប់កូនៗ។ ពួកគេបានធ្វើដំណើរទៅផ្ទះសម្រាប់ថ្ងៃឈប់សម្រាកបន្ទាប់ពីធ្វើការងារមនុស្សធម៌។

បុរសទាំងនោះកំពុងធ្វើដំណើរត្រឡប់ទៅការិយាល័យរបស់ពួកគេវិញបន្ទាប់ពីបំពេញការមនុស្សធម៌នៅក្នុងសហគមន៍ក្បែរនោះនៅពេលនោះពួកគេត្រូវបានគេចាប់ខ្លួននៅក្នុងការវាយប្រហារ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារអង្គការ សង្គ្រោះកុមារបានអះអាងថាយោធាបានបង្ខំមនុស្សចេញពីរថយន្តរបស់ពួកគេ ចាប់ខ្លួនមួយចំនួន សម្លាប់មួយចំនួននិងដុត សាកសពចោល ។

នៅក្នុងបណ្តាញសង្គមទ្វីតធើអង្គការសប្បុរសធម៌បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំនិង ចាត់វិធានការដើម្បីឃុំខ្លួនអ្នកដែលទទួលខុសត្រូវ។ ក្រោយការវាយប្រហារដែលបានរាយការណ៍ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ក៏បានបញ្ចេញសារដែរថា យោធាត្រូវតែទទួលខុសត្រូវ។ លោកក៏បានអំពាវនាវឲ្យមានការហាមប្រាមការលក់អាវុធដល់យោធាមីយ៉ាន់ម៉ា៕
