Thursday, November 28, 2024
Homeកីឡាអន្ដរជាតិខ្សែប្រយុទ្ធឆ្នើម២រូប មិនពេញចិត្តគម្រោង​បាល់​ទាត់​​ពិភពលោក២ឆ្នាំម្តង

ខ្សែប្រយុទ្ធឆ្នើម២រូប មិនពេញចិត្តគម្រោង​បាល់​ទាត់​​ពិភពលោក២ឆ្នាំម្តង

ខ្សែប្រយុទ្ធបារាំង Kylian Mbappe និងខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowskiបានសម្តែងការមិនពេញចិត្តរបស់ពួក​គេអំពីគម្រោងប្រកួតបាល់ទាត់ពិភពលោករយៈពេលពីរឆ្នាំដោយនិយាយថាការធ្វើបែបនេះវានឹងមានការប៉ះពាល់ ដល់គុណភាពបាល់ទាត់ប្រសិនបើកីឡាករដែលធ្វើការលើសទម្ងន់ត្រូវបានបង្ខំឱ្យប្រកួតរៀងរាល់ពីរឆ្នាំម្តង។Mbappe ដែលជាម្ចាស់ជើងឯកបាល់ទាត់ពិភពលោកឆ្នាំ ២០១៨  បាននិយាយនៅឯសន្និសីទសារព័ត៌មានថា៖ មិនដឹងថាវាជាគំនិតល្អ ឬអាក្រក់នោះទេសម្រាប់អ្នកទាំងអស់គ្នា  ប៉ុន្តែតាមគំនិតរបស់ខ្ញុំការប្រកួតបាល់ទាត់ពិភពលោក  គឺជារបស់ពិភពលោក ។វាជាព្រឹត្តិការណ៍ពិសេសមួយដែល ប្រារព្ធឡើងរៀងរាល់បួនឆ្នាំម្តង។

កីឡាកររូបនេះបានបន្តថាយើងលេងជាង ៦០ ប្រកួតក្នុងមួយឆ្នាំ។ យើងមានការប្រកួតពានរង្វាន់យូរ៉ូ , បាល់ទាត់ពិភពលោក ឥឡូវនេះយើងបន្ថែមពាន Nations Leagueមានន័យថាវាជាការប្រកួតប្រជែងច្រើនណាស់រួចទៅហើយ។ យើងរីក​រាយក្នុង​ការ​លេង ប៉ុន្តែ យើងក៏ត្រូវការសម្រាក ខ្លះដែរ។ប្រសិនបើមនុស្សចង់ឃើញគុណភាពនៅក្នុងការប្រកួត ខ្ញុំគិតថាយើងត្រូវគោរព​សុខ​ភាពរបស់កីឡាករ។ចំណែកឯខ្សែប្រយុទ្ធLewandowskiបាននិយាយថាខ្ញុំមិនមែនជាអ្នកគាំទ្រគំ​និតប្រកួតបាលទាត់​ពិ​ភពលោក រៀងរាល់ពីរឆ្នាំម្តងនោះទេហើយលោកបានលើកឡើងពីបន្ទុកការងារធ្ងន់លើកីឡាករ។

ខ្សែប្រយុទ្ធ Bayern បាននិយាយថា យើងមានការប្រកួតជាច្រើនជារៀងរាល់ឆ្នាំ ជាមួយនឹងសប្តាហ៍ដ៏លំបាកជាច្រើន មិន​ត្រឹមតែការប្រកួតប៉ុណ្ណោះទេ ថែមទាំងការរៀបចំសម្រាប់ការប្រកួតធំៗក្នុងតំបន់។ប្រសិនបើអ្នកចង់ផ្តល់អ្វីដែលពិសេស អ្វីដែលប្លែក យើងក៏ត្រូវការសម្រាកដែរ។ប្រសិនបើយើងមានការប្រកួតបាល់ទាត់ពិភពលោករៀងរាល់ពីរឆ្នាំម្តង ការរំពឹង​ទុកកីឡាករបាល់ទាត់លេងក្នុងកម្រិតខ្ពស់នឹងធ្លាក់ចុះ… វាមិនអាចទៅរួចទេទាំងផ្លូវកាយនិងផ្លូវចិត្ត៕

RELATED ARTICLES