Monday, June 9, 2025
Homeព័ត៌មានអន្តរជាតិEU ពិចារណាដាក់ទណ្ឌកម្ម អាវុធលើរបបសឹក​មី​យ៉ាន់ម៉ា

EU ពិចារណាដាក់ទណ្ឌកម្ម អាវុធលើរបបសឹក​មី​យ៉ាន់ម៉ា

លោកJosep  Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសរបស់សហភាពអឺរ៉ុបបាន និយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាល ពីថ្ងៃព្រហស្បតិ៍ទី៣០ធ្នូ២០២១ថានៅក្នុងទិដ្ឋភាពការកើនឡើងនៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា   ការបង្កើនវិធាន ការការពារជាលក្ខណៈអន្តរជាតិគឺត្រូវតែមានរួមទាំងការដាក់ទណ្ឌកម្មហាមឃាត់អាវុធផងដែរ។

លោកJosep  Borrellបាននិយាយកាលពីថ្ងៃព្រហស្បតិ៍

ថាសហភាពអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីការកើនឡើងនៃ អំពើហិង្សាថ្មីដោយកងទ័ព ហើយក៏កំពុងជំរុញឱ្យមានការដាក់ទណ្ឌកម្មផ្នែកអាវុធអន្តរជាតិលើប្រទេសនេះផងដែរ។ការបញ្ចេញសារខ្លាំងៗបែបនេះបន្ទាប់ពីភ្នាក់ងារមនុស្សធម៌សង្គ្រោះកុមារបាននិយាយថា មនុស្សជាង 30 នាក់ រួមទាំងស្ត្រី និងកុមារត្រូវបានសម្លាប់ហើយសាកសពរបស់ពួកគេត្រូវបាយោធាមីយ៉ាន់ម៉ាដុតនៅក្នុងភូមិមួយក្នុងរដ្ឋ Kayah ដែលហែក ហួរដោយជម្លោះ កាលពីសប្តាហ៍មុន។លោកបានបន្ថែមថា៖ «សហភាពអឺរ៉ុបក៏បានត្រៀមខ្លួនជាស្រេចក្នុងការដាក់ទណ្ឌកម្ម បន្ថែមទៀតប្រឆាំងនឹងរបបយោធា ប៉ុន្តែមិនបានអោយដឹងលម្អិតថាដាក់របៀបណា និងពេលណានោះទេ ខណៈការប្រយុទ្ធ គ្នារវាងកម្លាំងរដ្ឋាភិបាលនិង ក្រុមចលនាតស៊ូកំពុងបន្ត។បន្ថែមពីនេះទៀតលោកក៏បាន អំពាវនាវអោយរបបយោធាទទួល ខុសត្រូវចំពោះការវាយប្រហាដ៏ព្រៃផ្សៃនេះ។

អង្គការសង្គ្រោះកុមារ( Save the Children)ក៏ បាននិយាយដែរ ថាបុគ្គលិក របស់ខ្លួនពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយ ប្រហារនៅ Kayah កាលពីសប្តាហ៍មុន។ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ សហភាពអឺរ៉ុបបានដាក់ ទណ្ឌកម្មជា គោលដៅលើយោធាមីយ៉ាន់ម៉ា មេដឹកនាំ និងអង្គភាពមួយចំនួន។ ជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប ដល់រដ្ឋាភិបាលត្រូវ បានបញ្ឈប់ហើយជំនួយដែលត្រូវបានគេមើលឃើញថាជាការធ្វើឱ្យរដ្ឋាភិបាលយោធាស្របច្បាប់ត្រូវបានជាប់គាំង៕

RELATED ARTICLES