រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍ទី៣០ ខធ្នូ ២០២១ បានអំពាវនាវឱ្យអាជ្ញាធរចិននិងហុងកុងដោះលែងបុគ្គលិក សារព័ត៌មាន Stand News ជាបន្ទាន់និងគ្មានល័ក្ខខណ្ឌ បន្ទាប់ពីប៉ូលិសបានវាយឆ្មក់និងចាប់ខ្លួន នាយកការផ្សាយ២រូបកាលពីថ្ងៃពុធ។Stand News ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2014 ជាអង្គការមិនរកប្រាក់ចំណេញដោយបោះពុម្ពផ្សាយព័ត៌មានគាំទ្រលទ្ធិប្រជាធិបតេយ្យ ដ៏លេចធ្លោបំផុតនៅក្នុងទីក្រុងហុងកុង ដែលនៅសេសសល់ចុងក្រោយបន្ទា ប់ពីការបិទសារព័ត៌មាន Apple Daily របស់មហាសេដ្ឋី Jimmy Lai ដែលកំពុងជាប់ពន្ធនាគារ។លោកBlinkenបាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយដោយសំដៅដល់សាធារណៈរដ្ឋប្រជាមានិតចិនថា យើងអំពាវនាវឱ្យអាជ្ញាធរ PRC និងហុងកុង បញ្ឈប់ការកំណត់គោលដៅប្រព័ន្ធផ្សព្វផ្សាយសេរី និងឯករាជ្យរបស់ហុងកុង ហើយដោះលែងអ្នកសារព័ត៌មាន និងនាយក ប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយទាំងនោះ ដែលត្រូវបានឃុំខ្លួន និងចោទប្រកាន់ដោយអយុត្តិធម៌។

លោកBlinkenបានបន្តថាតាមរយៈការបំបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យPRCនិងអាជ្ញាធរមូលដ្ឋានហុងកុងធ្វើ ឱ្យប៉ះពាល់ដល់ភាព ជឿជាក់ និងលទ្ធភាពជោគជ័យរបស់ហុងកុង។រដ្ឋាភិបាលដែលមានទំនុកចិត្តមិនខ្លាចនឹងការពិត ចាប់អ្នក សារព័ត៌មានសេរី ទេ។ទាក់ទងទៅនឹងការអំពាវនាវនេះ មេដឹកនាំហុងកុង លោកស្រី ខារី ឡាំ បានប្រាប់អ្នកយកព័ត៌មានថា សកម្មភាពទាំងនេះ មិនមានពាក់ព័ន្ធនឹងអ្វីដែលគេហៅថាការគាបសង្កត់សេរីភាពសារព័ត៌មាននោះទេ។លោកស្រីបានបន្តថា សារព័ត៌មានមិនមែន ជាការបំបះបំបោរទេ… ប៉ុន្តែសកម្មភាពបំបះបំបោរមិនអាចត្រូវបានលើកលែង ក្រោមការក្លែងបន្លំនៃ ការរាយការណ៍ព័ត៌មាន នោះ ទេ។

កាលពីថ្ងៃព្រហស្បតិ៍ទី៣០ធ្នូប៉ូលិសបាននិយាយថាសមាជិកពីរនាក់នៃសារព័ត៌មានហុងកុងត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការបោះពុម្ពផ្សាយព័ត៌មានដែលនាំអោយមានការបះបោរ ។ ប្រទេសចិនបានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើទីក្រុង ហុងកុងចាប់តាំងពីការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំ កាលពីឆ្នាំ 2019និងគាបសង្កត់សារព័ត៌មានក្នុងស្រុកផងដែរ៕