Monday, June 9, 2025
Homeព័ត៌មានអន្តរជាតិដូសជំរុញរបស់ J&J មានប្រសិទ្ធភាព៨៥ភាគរយ​ប្រ​ឆាំងអូមីក្រុន

ដូសជំរុញរបស់ J&J មានប្រសិទ្ធភាព៨៥ភាគរយ​ប្រ​ឆាំងអូមីក្រុន

យោងតាមអ្នកស្រាវជ្រាវវេជ្ជសាស្ត្រ អាហ្រិ្វកខាងត្បូងចេញផ្សាយកាលពីថ្ងៃទី៣០ធ្នូ២០២១ បានអោយដឹងថាការចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ដូសជម្រុញ របស់ក្រុមហ៊ុន Johnson & Johnson Inc មានប្រសិទ្ធភាព៨៥ភាគរយ ពីការសម្រាក ព្យាបាលនៅមន្ទីរពេទ្យ។លទ្ធផលនេះគឺផ្អែកលើការចាក់វ៉ាក់សាំង J&J ដូសជម្រុញទី 2 ទៅលើបុគ្គលិកថែទាំសុខភាពចំនួន 69092 នាក់នៅចន្លោះថ្ងៃទី 15 ខែវិច្ឆិកាដល់ថ្ងៃទី 20 ខែធ្នូ។

ការសិក្សាដំបូងបានបង្ហាញថាការចាក់ដូសទី១ អាចការពារប្រឆាំងនឹងអូមេក្រុន ជាពិសេសប្រឆាំងនឹងការឆ្លងមេរោគ។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សាជាច្រើនបានបង្ហាញថា ការចាក់ដូសជម្រុញនៅតែផ្តល់នូវការការពារយ៉ាងសំខាន់ ប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ។

ការសិក្សាថ្មីរបស់អាហ្រ្វិកខាងត្បូងទៅលើវ៉ាក់សាំង J&J បានបង្ហាញថាប្រសិទ្ធភាពរបស់វាក្នុងការការពារសម្រាក នៅមន្ទីរ ពេទ្យបានកើនឡើងពី 63 ភាគរយភ្លាមៗបន្ទាប់ពីចាក់រួចនិងមានប្រសិទ្ធភាព រហូតដល់៨៤ភាគរយ  សម្រាប់រយៈពេល14 ថ្ងៃក្រោយមកនិងមាន ប្រសិទ្ធភាពឈានដល់ ៨៥ ភាគរយនៅរយៈពេលពីមួយទៅពីរខែបន្ទាប់ពីការចាក់ដូសជំរុញ។ កាលពីដើមខែនេះការសិក្សាមួយផ្សេងទៀតដែលមានមូលដ្ឋាននៅអាហ្រ្វិកខាងត្បូងបានបង្ហាញថា ការចាក់វ៉ាក់សាំង២ដូស របស់ Pfizer-BioNTech មានប្រសិទ្ធភាពតិចជាងនៅអាហ្វ្រិកខាងត្បូងក្នុងការការពារមិនអោយឆ្លងមេរោគ៕

RELATED ARTICLES