យោងតាមប្រភពព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃពុធទី ២៩ធ្នូ ២០២១ បានអោយដឹងថា ក្លឹបMan Utd បានច្រាន ចោល សំណើខ្ចីជើងរបស់Sevilla សម្រាប់កីឡាករ ខ្សែប្រយុទ្ធ Anthony Martial ។កាលពីថ្ងៃពុធ ខ្សែប្រយុទ្ធ ជម្រើស ជាតិបារាំង បានប្រាប់គ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnic ថាគាត់ចង់ចាកចេញពីក្លឹប។ទោះជាយ៉ាងណាក៏ដោយ លោកRangnick បាននិយាយថាវានឹងកើតឡើងលុះត្រាតែមានកិច្ចព្រមព្រៀងមួយច្បាស់លាស់ដែលក្លឹបMan Utd អាចទទួលយកបាន។

ក្លឹបបាល់ទាត់អេស្ប៉ាញ Sevilla គិតថាពួកគេអាចទទួលបាន Martial ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា ប៉ុន្តែមាន គម្រោងផ្តល់ត្រឹមតែពាក់កណ្តាលនៃប្រាក់ឈ្នួលរបស់គាត់ ដែលត្រូវបានគេគិតថាប្រហែល ជាង២០ម៉ឺនដុល្លារក្នុងមួយសប្តា ហ៍។Man Utd មិនទាន់សម្រេចចិត្តថាតើពួកគេនឹងអនុញ្ញាតឱ្យ Martialចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង ហើយពួកគេនឹងធ្វើដូច្នេះ សម្រាប់តែកិច្ចព្រមព្រៀងដែលគ្របដណ្តប់លើប្រាក់ឈ្នួលរបស់កីឡាករទាំងអស់។

Martial បានចុះហត្ថលេខាជាមួយ United ក្នុងឆ្នាំ 2015 ពី Monaco ក្នុងតម្លៃ ជាង៥២លានដុល្លារដែលធ្វើអោយគាត់ក្លាយ ជាកីឡាករបាល់ទាត់វ័យជំទង់ដែលមានតម្លៃថ្លៃជាងគេបំផុតរបស់ពិភពលោកនៅពេលនោះ។Martial បានស៊ុតបញ្ចូលទីបាន 79 គ្រាប់ក្នុងការបង្ហាញខ្លួន 268 ប្រកួតសម្រាប់បិសាចក្រហមប៉ុន្តែបានក្លាយជាខ្សែប្រយុទ្ធ បំរុងបន្ទាប់ពីការមកដល់របស់ Cristiano Ronaldo, Edinson Cavani និង Jadon Sancho ។

បន្ថែមពីនេះទៀតគាត់មិនបានបង្ហាញខ្លួននៅក្នុងការប្រកួតណាមួយទេចាប់តាំងពី Rangnick ចូលកាន់តំណែង ហើយបានបង្ហាញខ្លួនត្រឹមតែ10ប្រកួតប៉ុណ្ណោះនៅក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ៕