Friday, January 10, 2025
Homeព័ត៌មានអន្តរជាតិមុនជំនួបជាមួយអាមេរិកនិងណាតូ រុស្ស៊ីបង្ហាញ ប្រព័ន្ធការពារដែនអាកាសថ្មី S-550

មុនជំនួបជាមួយអាមេរិកនិងណាតូ រុស្ស៊ីបង្ហាញ ប្រព័ន្ធការពារដែនអាកាសថ្មី S-550

យោងតាមប្រភពព័ត៌មានរដ្ឋរុស្ស៊ី TASS រាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី ៣០ បានអោយដឹងថា ប្រព័ន្ធការពារដែនអាកាស S-550 ថ្មីរបស់រុស្ស៊ី មានសមត្ថភាពបាញ់យានអវកាស និងមីស៊ីលក្នុងរយៈកម្ពស់ខ្ពស់ រួមទាំងប្រភេទមីស៊ីលលឿនជាងសម្លេង (hypersonic) បន្ទាប់ពីឆ្លងកាត់ការធ្វើតេសសាកល្បង និងដាក់ឱ្យប្រើប្រាស់រួចហើយ។ទីភ្នាក់ងារព័ត៌មាន ទីក្រុងមូស្គូ បានដក ស្រង់ប្រភពមួយ ស្និទ្ធនឹងក្រសួងការពារជាតិ ដែលបានចាត់ទុកប្រព័ន្ធ ការពារដែនអាកាស S-550ថាជាប្រព័ន្ធ ការពារកាំជ្រួច យុទ្ធសាស្ត្រចល័តថ្មីដែលមិនអាចប្រៀបផ្ទឹមបានគ្រប់ទីកន្លែងក្នុងពិភពលោក ហើយមានសមត្ថភាពវាយប្រហារ យានអវកាស ក្បាលគ្រាប់ មីស៊ីលផ្លោងអន្តរទ្វីប និងគោលដៅមីស៊ីលលឿនជាងសំឡេង។

ប្រព័ន្ធការពារដែនអាកាស S-550 បានបញ្ចប់ការសាកល្បងរដ្ឋដោយជោគជ័យ។កងពលតូចទីមួយរបស់វាត្រូវបានដាក់ឱ្យបំ ពេញកាតព្វកិច្ចប្រយុទ្ធរួចហើយ។ការមកដល់នៃប្រព័ន្ធការពារដែនអាកាសថ្មីនេះធានាថា រុស្ស៊ីមានស្ថាបត្យកម្មការពារ ដែនអា កាស និងកាំជ្រួចពហុស្រទាប់ ។នេះបើយោងតាមប្រភព TASS ។បច្ចុប្បន្ននេះប្រទេសរុស្ស៊ីមានប្រព័ន្ធប្រឆាំងយន្តហោះ និងកា ណុង Pantsir សម្រាបរយៈកម្ពស់ទាប។ ប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយ S-350, S-400 និង S-500; ក៏ដូចជា S-550 គឺជួយការពារការគំរាមកំហែងពីលំហ។

S-550 ត្រូវបានបង្កើតឡើងដោយសម្ងាត់ ហើយទើបតែសាធារណជនបានដឹងកាលពីដើមខែវិច្ឆិកាប៉ុណ្ណោះ។ នៅពេលនោះ រដ្ឋមន្ត្រីការពារជាតិលោក Sergey Shoiguបានពណ៌នាប្រព័ន្ធការពារដែនអាកាសទំនើបបំផុតថាជាអាវុធ ក្នុងចំណោមអាវុធ របស់យោធារុស្ស៊ីដែលមានសារៈសំខាន់ក្នុងក្រុមដែលដឹកនាំដោយប្រធានាធិបតីវ៉្លាលឌីមៀ ពូទីន។

លោកSergeyChemizovដែលជាប្រធានក្រុមហ៊ុនឧស្សាហកម្មយោធាRostec បាននិយាយថា S-550 នឹងមានតំបន់ការពារគោ លដៅធំជាងនិងជួរកាំជ្រួចវែងជាងបើប្រៀបធៀបទៅនឹងជំនាន់មុនរបស់វា។ការបង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីស្រប ពេល រុស្ស៊ីកំពុងប្រឈមមុខជាមួយអាមេរិក និងអង្គការណាតូដែលបានចោទប្រកាន់ រុស្ស៊ីពង្រាយកងកម្លាំងតាមបណ្តោ យព្រំដែនអ៊ុយក្រែនត្រៀមឈ្លានពាបើទោះជារុស្ស៊ីបដិសេធក៏ដោយ។ មេដឹកនាំប្រទេស ទាំងពីរនិងអង្គការណា តូផងថែរ មានគម្រោងជួបគ្នានៅថ្ងៃទី ១០ មករា ដើម្បីដោះស្រាយភាពតានតឹងជុំវិញជម្លោះទឹកដីតំបន់គ្រីមៀរ៕

RELATED ARTICLES