Friday, January 10, 2025
Homeព័ត៌មានអន្តរជាតិជំនួបប្រជុំ ៥០នាទីរវាងលោកចូ បៃឌិននិងពូទីន សម្រចបានយន្តការ៥ចំនុច

ជំនួបប្រជុំ ៥០នាទីរវាងលោកចូ បៃឌិននិងពូទីន សម្រចបានយន្តការ៥ចំនុច

ក្រៅពីការគម្រាមកំហែងគ្នាទៅវិញទៅមក នៅក្នុងជំនួបប្រជុំតាមទូរស័ព្ទ រយៈពេល៥០នាទីរវាងប្រធានាធិបតីអាមេរិក លោក ចូបៃឌិននិង លោក វ៉្លាឌីមៀ ពូទីន កាលពីរាត្រីថ្ងៃព្រហស្បតិ៍(ម៉ោងនៅកម្ពុជា)  លទ្ធផលចុងក្រោយមេដឹកនាំទាំងពីរបានលើក យកយន្តការ៥ចំណុចស្តីអំពីសន្តិសុខ ធ្វើជារបៀបវារៈសំខាន់សម្រាប់ជំនួបប្រជុំនៅដើមខែមករានេះ។

យន្តការ៥ចំនុចរួមមានៈ

១-លោកបៃឌិនបង្ហាញការសម្របសម្រួលជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ុយក្រែន

លោកចូ បៃឌិន បានប្រាប់លោកពូទីនថា សហរដ្ឋអាមេរិកមិនមានគម្រោងដាក់ពង្រាយ អាវុធវាយប្រហារ នៅក្នុងប្រទេស អ៊ុយ ក្រែននោះទេ។ ជំនួយការកំពូលរបស់ពូទីន លោក Yury Ushakov បាននិយាយថា ការទទួលបាន ពាក្យសន្យារបស់អាមេរិកជា ចំណុចសំខាន់មួយសម្រាប់ទីក្រុងមូស្គូដរាបណាសំណើដែលរុស្ស៊ីបានធ្វើចំពោះលោកខាងលិចអំពីសន្តិសុខ ត្រូវតែបានលើក យកមកពិភាក្សា។សេតវិមានហាក់ដូចជាលុបចោលការអះអាងពីការសន្យាណាមួយដែលខ្លួនបានធ្វើឡើងចំពោះរុស្ស៊ី។

២-បៃឌិនបង្ហាញជំហរឆ្លើយតបប្រសិនបើរុស្ស៊ី ឈ្លានពានអ៊ុយក្រែន

លោកបៃឌិន បានបញ្ជាក់យ៉ាងច្បាស់ៗថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់និងខ្លាំងបំផុតប្រ សិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន ។ លោកស្រី Jen Psaki លេខាធិការសារព័ត៌មានសេតវិមានបាននិយាយបន្ទាប់ពីជំនួបតាម ទូរស័ព្ទថាប្រសិនបើរុស្ស៊ីជ្រើសរើស បន្តការលុកលុយបន្ថែមទៀតលើអ៊ុយក្រែនវានឹងប្រឈមមុខនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ រួមទាំង ការចំណាយសេដ្ឋកិច្ច ការកើនឡើងនៃជំហរកម្លាំងរបស់ណាតូ នៅក្នុងប្រទេសសម្ព័ន្ធមិត្តនិង ជំនួយបន្ថែមដល់អ៊ុយ ក្រែន។ នេះបើយោងតាមការព្រមានរបស់មន្ត្រីជាន់ខ្ពស់អាមេរិក។អាមេរិក និងដៃគូរបស់ខ្លួនបានចោទប្រកាន់ទីក្រុងមូស្គូ ពីបទបង្កភាពតានតឹងនៅព្រំដែនជាមួយអ៊ុយក្រែន ។ទីក្រុងមូស្គូបានបដិសេធឥតឈប់ឈរចំពោះការរំពឹងទុកដែលថាខ្លួន កំពុងរៀបចំផែនការឈ្លានពាន។

៣-លោកពូទីនបង្ហាញពីការឆ្លើយតបចំពោះកទណ្ឌកម្មដ៏មានសក្តានុពលរបស់សហរដ្ឋអាមេរិក

លោកពូទីនបានកត់សម្គាល់ថាការដាក់ទណ្ឌកម្មបន្ថែមទៀតវានឹងក្លាយទៅជាកំហុសដ៏ធំរបស់អាមេរិក និងធ្វើអោយ ខូចខាត យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។ លោកUshakov បាននិយាយថាទណ្ឌកម្ម ដែលមិន ធ្លាប់មានពី មុនមកផ្តោតលើសេដ្ឋកិច្ច ឧស្សាហកម្ម ហិរញ្ញវត្ថុ និងយោធា ដែលអាមេរិក គំរាមដាក់មកលើរុស្ស៊ី វានឹងនាំទៅដល់ ការបែក បាក់ទាំងស្រុង នៃទំនាក់ទំនងទ្វេភាគី ។

៤-រូបមន្តសម្រាប់កិច្ចចរចាឆ្នាំថ្មីរបស់រុស្ស៊ីជាមួយលោកខាងលិច

សម្រាប់កិច្ចប្រជុំការទូតជាបន្តបន្ទាប់គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី៩និង១៣មករា២០២២។កិច្ចពិភាក្សានឹងធ្វើឡើងជាបីទម្រង់គឺ ៖ ជំនួបរុស្ស៊ី-អាមេរិកនឹងធ្វើឡើងនៅថ្ងៃទី ៩ និង ១០ មករា នៅទីក្រុងហ្សឺណែវ បន្ទាប់មកទៀតនៅទីក្រុងព្រុចសែល រវាងរុស្ស៊ី និងណាតូនៅថ្ងៃទី ១២ ខែមករា និងកិច្ចប្រជុំចុងក្រោយនៅថ្ងៃទី ១៣ ខែមករា ក្នុងកម្រិតនៃ អង្គការសន្តិសុខ និងកិច្ចសហប្រតិ បត្តិការនៅអឺរ៉ុប។

៥-លោក ពូទីន កំណត់គោលដៅបញ្ចប់កិច្ចចរចាជាមួយអាមេរិក និងណាតូ

វិមានក្រឹមឡាំងបាននិយាយថា លោក ពូទីន បានដាក់ចេញនូវការធានាសន្តិសុខដែលទីក្រុងម៉ូស្គូបានស្នើសុំពីសហរដ្ឋអាមេរិក និងអង្គការណាតូផងដែរ។ ប្រធានាធិបតីរុស្ស៊ីបានសង្កត់ធ្ងន់ថា នឹងមានលទ្ធផលជាក់ស្តែងពីកិច្ចប្រជុំរបស់ពួកគេ។ យោងតាមលោកUshakovបានឱ្យដឹងថាគោលដៅចុងក្រោយរបស់ទីក្រុង ម៉ូស្គូគឺដើម្បីទទួលបាន ការធានាចាំ បាច់អំពីសន្តិ សុខរបស់ខ្លួន។ ទីប្រឹក្សារូបនេះបាននិយាយថា ប្រធានាធិបតីអាមេរិកហាក់ដូចជាចាត់ទុកការទាមទារនេះយ៉ាងធ្ងន់ធ្ងរ។គួរបញ្ជាក់ថា អ្វីដែលរុស្ស៊ីចង់ពីអាមេរិកនិងណាតូគឺការធានាសន្តិសុខ ដោយមិនអនុញ្ញាតិអោយ អ៊ុយក្រែនចូល ជាសមាជិក ណាតូ និង មិនអោយមានការដាក់ពង្រាយកងទ័ពនិងសព្វាវុធមន្ថែមទៀត ពីអាមេរិកក៏ដូចជាសម្ព័ន្ធមិត្តណាតូនៅជិតព្រំដែន អ៊ុយក្រែន៕

RELATED ARTICLES