Thursday, November 28, 2024
Homeកីឡាអន្ដរជាតិBen Chiwell អាចនឹងអវត្តមានពេញមួយ រដូវកាល

Ben Chiwell អាចនឹងអវត្តមានពេញមួយ រដូវកាល

ខ្សែការពារ Ben Chilwell របស់ក្លឹបតោខៀវ Chelsea ទំនងជានឹងអវត្តមានរហូតដល់ចប់រដូវកាលនេះ ខណៈដែលក្លឹបបាន បញ្ជាក់ថាគាត់នឹងទទួលការវះកាត់ជង្គង់។នេះបើយោងតាមការចេញផ្សាយបណ្តាញសារព័ត៌មានប៊ីប៊ីស៊ីកាលពីថ្ងៃពុធទី២៩ធ្នូ ២០២១។ខ្សែការពារស្លាបឆ្វេងដ៏រឹងមាំរបស់ក្រុមជម្រើសជាតិអង់គ្លេស បានរងរបួសសរសៃពួរមុខ (ACL) កំឡុងពេលដែលក្លឹប Chelsea ប្រកួតឈ្នះ Juventus ដោយលទ្ធផល  4-0 នៃការប្រកួតពានរង្វាន់បាល់ទាត់យូហ្វាឆេមពានលីក កាលពីថ្ងៃទី 23 ខែវិច្ឆិកា។

ដំបូងឡើយChelseaបានសម្រេចចិត្តអនុញ្ញាតឱ្យខ្សែការពារចាប់ផ្តើម ធ្វើការស្តារនីតិសម្បទាដោយសង្ឃឹមថាគាត់អាចជៀស វាងការវះកាត់។ Ben Chilwell រកបានបីគ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបានមួយគ្រាប់ក្នុងការប្រកួតក្របខណ្ឌអង់គ្លេស ប្រឺមីញេលីក 6 ប្រកួតក្នុងរដូវកាលនេះ។យោងតាមលទ្ធផលស្កែនដំបូងបង្ហាញថា Chilwell  រហែកសាច់ដុំមួយផ្នែកហើយ លោកThomas Tuchel បាននិយាយថាប្រាំមួយសប្តាហ៍បន្ទាប់នឹងប្រាប់រឿងរ៉ាវលម្អិតពីស្ថានភាពរបួស ថាតើគាត់នឹងត្រូវការ ការវះកាត់ដែរឬទេ។

សេចក្តីថ្លែងការណ៍របស់ក្លឹបបាននិយាយថា ជាអកុសល Ben មិនអាចរីកចម្រើនទៅមុខទេដូច្នេះហើយបានជាសមូហភាព សម្រេចចិត្តដំណើរការក្នុងសប្តាហ៍នេះជាមួយនឹងវះកាត់៕

RELATED ARTICLES