Friday, January 10, 2025
Homeព័ត៌មានអន្តរជាតិឆ្លងឆ្នាំថ្មី រត់ជាន់គ្នា ស្លាប់១២ របួស១៤នាក់

ឆ្លងឆ្នាំថ្មី រត់ជាន់គ្នា ស្លាប់១២ របួស១៤នាក់

ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់អ្នកធ្វើធម្មយាត្រា 12 នាក់បានស្លាប់និង១៤នាក់ផ្សេងទៀតរងរបួស នៅក្នុង​ហេតុ​ការ​ណ៍​រត់ជាន់គ្នានៅឯទីសក្ការបូជាមួយកន្លែងក្នុងតំបន់Kashmirកាលពីព្រឹកថ្ងៃសៅរ៍។នេះបើ​យោងតាមការចេញផ្សាយ​របស់​ទី​ភ្នាក់​ងារសារព័ត៌មានបារាំង AFP។ មន្ត្រីប៉ូលិសជាន់ខ្ពស់លោក Mukesh Singh បានបញ្ជាក់ថា អ្នកធ្វើធម្មយាត្រាចំនួន12 នាក់​បានស្លាប់ និង 14 នាក់បានរងរបួសនៅក្នុងការរត់ជាន់គ្នាកាលពីព្រឹកព្រលឹមថ្ងៃនេះនៅទីសក្ការបូជា Mata Vaishno Devi ដែល​ជាកន្លែងដ៏ពេញនិយមបំផុត។មុនពេលជំងឺឆ្លងរាតត្បាតកូវីដ-១៩ អ្នកកាន់សាសនាប្រហែល 100000 នាក់នឹងទៅលេង​កន្លែង​នោះជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរបានកំណត់ចំនួនប្រចាំថ្ងៃនៅត្រឹម 25000 ។

លោកបន្តថា អ្នករងរបួសទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់បានប្រាប់​ទីភ្នាក់​ងារសារព័ត៌មាន AFP ថាចំនួនអ្នកស្លាប់អាចកើនឡើង។មន្ត្រីម្នាក់ទៀតបាននិយាយថា ការរត់ជាន់គ្នាបានផ្ទុះឡើង​នៅពេល​ដែលអ្នកគោរពបូជាដ៏ច្រើនមកប្រារព្ធពិធីចូលឆ្នាំថ្មី បានចូលទៅក្នុងទីសក្ការៈ Vaishno Devi Bhawan ភាគខាងជើងប្រទេស​ឥណ្ឌា ធ្វើអោយពិបាកគ្រប់គ្រង ។មូលហេតុពិតប្រាកដនៃការស្លាប់នេះមិនទាន់ត្រូវបានគេអោយដឹង​នៅឡើយទេខណៈ​ការ​ស៊ើប​អង្កេតកំពុងបន្ត។នាយករដ្ឋមន្ត្រីឥណ្ឌាលោកនរិន្ទ្រ មូឌី បាននិយាយនៅក្នុងសាររំលែកទុក្ខមួយថា ខ្ញុំសូមសំដែង​ការ​សោក​ស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតដោយសារតែការរត់ជាន់គ្នានៅ Mata Vaishno Devi Bhawan៕

RELATED ARTICLES