Friday, January 10, 2025
Homeព័ត៌មានអន្តរជាតិWHO៖ យើងនឹងកម្ចាត់និងគ្រប់គ្រង​កូវីដ-១៩ បាន​ក្នុងឆ្នាំ២០២២

WHO៖ យើងនឹងកម្ចាត់និងគ្រប់គ្រង​កូវីដ-១៩ បាន​ក្នុងឆ្នាំ២០២២

លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesu ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយថាខ្ញុំមានសុទិដ្ឋិ​និយមថាជំងឺឆ្លង​រាតត្បាតកូវីដ-១៩ នឹងត្រូវបានកម្ចាត់ត្រឹមឆ្នាំ2022 ជាមួយនឹងការផ្តល់អនុសាសន៍ឱ្យប្រទេស​នានាធ្វើការរួមគ្នា​ដើម្បីទប់ស្កាត់ការរីករាលដាលរបស់វា។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានប៊ីប៊ីស៊ីកាលពីថ្ងៃសៅរ៍ទី ១មករា ២០២១។

WHO បានកំណត់គោលដៅថ្មីសម្រាប់ឆ្នាំ 2022 ដោយធ្វើយ៉ាងណាចាក់វ៉ាក់សាំងអោយបាន ៧០ភាគរយ ត្រឹមខែកក្កដា​ត្រឹម​ខែកក្កដានៃចំនួនប្រជាជននៅគ្រប់ប្រទេសទាំងអស់លើពិភពលោកដើម្បីបញ្ចប់ជំងឺរាតត្បាត។នៅក្នុងសុន្ទរកថាឆ្នាំថ្មីវេជ្ជ​បណ្ឌិត Tedros Adhanom Ghebreyesu បានព្រមានប្រឆាំងនឹង ជាតិនិយមហួសហេតុ និងការស្តុកទុកវ៉ាក់សាំង។ការបញ្ចេញសំឡេងជាវិជ្ជមាននៅក្នុងសុន្ទរកថារបស់លោក Tedros Adhanom  ដោយផ្អែកទៅលើវ៉ាក់​សាំងនិងថ្នាំគ្រាប់ជា​ច្រើន​ប្រភេទដែលអាច

ព្យាបាលកូវីដ-១៩បាន ប៉ុន្តែលោកបានព្រមានថា វិសមភាពក្នុងការចែកចាយថ្នាំបង្ការកំពុងបង្កើនហានិភ័យនៃ​ការវិវត្តន៍​មេ​រោគ​ឆ្លង។លោកបានបន្ថែមថា ប្រសិនបើយើងបញ្ចប់ភាពមិនស្មើភាពគ្នា ក្នុងការទទួលបានវ៉ាក់សាំង យើងនឹងបញ្ចប់​ជំងឺ​រាតត្បាត​បាន។ខណៈពេលដែលចំនួនប្រជាជនភាគច្រើននៅអឺរ៉ុប និងអាមេរិកបានទទួលយ៉ាងហោចណាស់មួយដូស គោល​ដៅ​របស់​អង្គការសុខភាពពិភពលោកនៃអត្រាការចាក់វ៉ាក់សាំងពេញលេញក្នុង 40% នៃគ្រប់ប្រទេសទាំងអស់នៅចុងឆ្នាំ 2021ត្រូវបាន​ខកខានក្នុងប្រទេសជាច្រើននៅទូទាំងទ្វីបអាហ្រ្វិក ៕

RELATED ARTICLES