Friday, January 10, 2025
Homeព័ត៌មានអន្តរជាតិគីម ជុងអ៊ុន និយាយពីសន្តិសុខស្បៀងជាង​នុយ​ក្លេអ៊ែរ

គីម ជុងអ៊ុន និយាយពីសន្តិសុខស្បៀងជាង​នុយ​ក្លេអ៊ែរ

នៅក្នុងសុន្ទរកថាគំរប់ខួប១០ឆ្នាំនៃការឡើងកាន់អំណាចមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានលើកឡើង​ពីរោង​ចក្រត្រាក់ទ័រ និងឯកសណ្ឋានសិស្សច្រើនជាងអាវុធនុយក្លេអ៊ែរ ឬសហរដ្ឋអាមេរិក។នេះបើ​យោងតាមការ​សង្ខេប​ដោយ​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋKCNA ។

កាលពីថ្ងៃសុក្រនៅចុងបញ្ចប់នៃកិច្ចប្រជុំពេញអង្គលើកទី 4 នៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី 8 លោកគីមបានថ្លែងថា គោលដៅសំខាន់របស់កូរ៉េខាងជើងសម្រាប់ឆ្នាំ 2022 គឺត្រូវចាប់ផ្តើមអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការធ្វើឱ្យប្រសើរឡើង នូវជីវិតរស់ នៅរបស់ប្រជាជន។  តាមរយៈការជំរុញផែនការអភិវឌ្ឍនៅទីជនបទ ខណៈប្រជាជនជាច្រើនកំពុងប្រឈមនឹង ការតស៊ូដ៏ លំបាក ដើម្បីរក្សាជីវិតឲ្យរួចផុតពីគ្រោះអត់ឃ្លាន និងសេចក្តីស្លាប់។ ដោយឡែកពីនេះ ការស្លៀកពាក់របស់សិស្សសាលាទាំង អស់ ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ ដោយសកម្មភាពរបស់ពួកគេ ត្រូវបានណែនាំមិនឲ្យប្រាសចាក ពីបែបបទសង្គមនិយម របស់កូរ៉េខាងជើងនោះឡើយ។ ប្រមុខដឹកនាំកូរ៉េខាងជើង ត្រូវបានដកស្រង់សម្តីថា ភារកិច្ចជាមូលដ្ឋានដែលត្រូវប្រឈមមុខ នៅឆ្នាំក្រោយគឺការធានាយ៉ាងម៉ឺងម៉ាត់សម្រាប់ការអនុវត្តផែនការប្រាំឆ្នាំនិងធ្វើឱ្យមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍន៍ជាតិ និងការរស់នៅរបស់ប្រជាជន។

លោកKimបានចំណាយពេលភាគច្រើននៃសុន្ទរកថារបស់គាត់រៀបរាប់លម្អិតអំពីបញ្ហាក្នុងស្រុក ពីផែនការមហិច្ឆតាសម្រាប់ ការអភិវឌ្ឍន៍ជនបទរហូត ដល់របបអាហាររបស់ប្រជាជន ឯកសណ្ឋានសាលា និងគ្រឿងយន្តកសិកម្ម៕

RELATED ARTICLES