Thursday, November 28, 2024
Homeកីឡាអន្ដរជាតិLionel Messi ប្រយុទ្ធចាញ់កូវីដ-១៩

Lionel Messi ប្រយុទ្ធចាញ់កូវីដ-១៩

Lionel Messi គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ បួននាក់របស់ក្លឹប Paris SG ដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ីកាលពីថ្ងៃអាទិត្យទី ២ មករា ឆ្នាំ២០២២។ខ្សែប្រយុទ្ធអាហ្សង់ទីន និងមិត្តរួមក្រុមបីនាក់ផ្សេងទៀតគឺកីឡាករJuan Bernat, Nathan Bitumazala និង Sergio Rico ត្រូវបានបញ្ជាក់ថាមានកូវីដ-១៩ មួយថ្ងៃមុនការប្រកួត ពានរង្វាន់បារាំងខាប់ នៅពេលដែលក្លឹប Paris SG ប៉ះជាមួយក្រុម Vannes មកពីលីកទីបួន។

លោក Mauricio Pochettino គ្រូបង្វឹកក្លឹបParis SG បានបន្ថែមថា Messi កំពុងស្ថិតក្នុងប្រទេសអាហ្សង់ទីន ដែលជាកន្លែងគាត់ ចំណាយពេលសម្រាករដូវរងា ហើយនឹងមិនធ្វើដំណើរមកប្រទេសបារាំងរហូតទាល់តែការធ្វើតេស្តអវិជ្ជមាន។ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃអាទិត្យលោកPochettinoបាននិយាយថាគាត់មិន អាចកំណត់ កាលបរិច្ឆេទនៃការត្រឡប់មកវិញរបស់ Messi បានទេ។

ការប្រកួតលីគដំបូងរបស់Paris SG ឆ្នាំ 2022 បន្ទាប់ពីសម្រាករដូវរងារគឺប៉ះ ជាមួយ Lyon នៅថ្ងៃអាទិត្យទី 9 ខែមករា។ជាមួយគ្នានេះដែរ ខ្សែប្រយុទ្ធ Neymar ក៏នឹងខកខានការប្រកួតចុងសប្តាហ៍នេះដែរ ដោយសារតែគាត់មិនទាន់ជាសះស្បើយពី របួសកជើងនៅក្នុងប្រទេសប្រេស៊ីល។ក្លឹបParis SG បាននិយាយថាកីឡាករវ័យ 29ឆ្នាំត្រូវបានគេរំពឹងថានឹងត្រលប់ មកហ្វឹក ហាត់វិញក្នុងរយៈពេល 3 សប្តាហ៍៕

RELATED ARTICLES