នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់សេតវិមានដែលទីភ្នាក់ងារសារព័ត៌មានបារាំងAFPដកស្រង់យកមកចុះផ្សាយកាលពី ថ្ងៃចន្ទ ទី ៣ មករា ឆ្នាំ ២០២០២ បានអោយដឹងថា ជាថ្មីម្តងតៀត ប្រធានាធិបតីអាមេរិកលោក លោក ចូ បៃឌិនបានធានាដល់ សមភាគីអ៊ុយក្រែនលោក Volodymyr Zelensky ថាទីក្រុងវ៉ាស៊ីនតោន នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ប្រសិនបើ រុស្ស៊ីឈ្លានពាន អ្នកជិតខាងដែលគាំទ្រដោយលោកខាងលិច។អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បាននិយាយថា ជាមួយនឹងការ បង្កើនយោធារុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែន លោក បៃឌិន បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់លោក Zelenskyក្នុងអំឡុងពេលជួប សន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យទី២ ថា សហ រដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូរបស់ខ្លួននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិន បើរុស្ស៊ីឈ្លានពានអ៊ុយក្រែនបន្ថែមទៀត។
ការបង្ហាញការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនបានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីលោក បៃឌីន បានព្រមាន ប្រធានាធិបតីរុស្ស៊ីលោក លោកវ៉ា្ល ល់ឌីមៀ ពូទីន អំពីផលវិបាកធ្ងន់ធ្ងរប្រសិនបើទីក្រុងម៉ូស្គូ បើកការឈ្លានពានយោ ធាទៅ លើប្រទេសអ៊ុយក្រែន។នៅក្នុងជំនួបជាមួយ Zelensky លោក បៃឌិន ក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះគោលការណ៍មួយដែលគេហៅថា គ្មានអ្វីក្រៅពីអ្នកដោយគ្មានអ្នកនោះទេ”។នេះមានន័យថាតម្រូវការ រួមបញ្ចូលអ៊ុយ ក្រែនក្នុងការចរចាអំពីអនាគតរបស់ខ្លួន។
ចំណែកឯលោក Zelensky បានសរសេរលើ Twitter ថា លោកបានកោតសរសើរចំពោះ ការគាំទ្រឥតងាករេរបស់សហរដ្ឋអា មេរិក ហើយការអំពាវនាវនេះ បញ្ជាក់ពីលក្ខណៈពិសេស” នៃទំនាក់ទំនងប្រទេសទាំងពីរ។មន្ត្រីជាន់ខ្ពស់អាមេរិក និងរុស្ស៊ី គ្រោងនឹងចូលតុចរចានៅថ្ងៃទី ៩ និង ១០ ខែមករា នៅទីក្រុងហ្សឺណែវ ដើម្បីពិភាក្សាអំពីវិបត្តិនេះ ហើយការប្រជុំនឹងបន្តជាមួយ អង្គការណាតូនៅថ្ងៃបន្ទាប់ទៀត។
គួររំឮកថាភាពតានតឹងរវាងអាមេរិកនិងអ៊ុយក្រែនបានកើតឡើងបន្ទាប់ពីមានព័ត៌មានរាយការណ៍ថាទាហានរុស្ស៊ីប្រហែល 100000 នាក់ត្រូវបានប្រមូលផ្តុំនៅជិតព្រំដែនប្រទេសអ៊ុយក្រែន ដែលលោកពូទីនបានដណ្តើមយក តំបន់គ្រីមៀរួច ហើយ កាលបីឆ្នាំ2014។ផ្ទុយទៅវិញទីក្រុងមូស្គូពិពណ៌នាអំពីវត្តមានកងទ័ពថាជាការការពារប្រឆាំងនឹងការពង្រីកកម្លាំងរបស់ណាតូ ទោះបីជាអ៊ុយក្រែនមិនមែនជាសមាជិកនៅក្នុងសម្ព័ន្ធភាពយោធាក៏ដោយ៕