Wednesday, January 8, 2025
Homeព័ត៌មានអន្តរជាតិប្រព័ន្ធការពារដែនអាកាសអាមេរិកបាញ់ទម្លាក់យន្តហោះដ្រូន២គ្រឿង

ប្រព័ន្ធការពារដែនអាកាសអាមេរិកបាញ់ទម្លាក់យន្តហោះដ្រូន២គ្រឿង

ប្រភពពីមន្ត្រីសន្តិសុខអ៊ីរ៉ាក់បាននិយាយថា យន្តហោះដ្រូនគ្មានមនុស្សបើកប្រដាប់ដោយអាវុធចំនួនពីរ គ្រឿងត្រូវបានប្រព័ន្ធ ការពារដែនអាកាសអាមេរិក បាញ់ទម្លាក់កាលពីថ្ងៃចន្ទទី 3 ខែមករា ឆ្នាំ ២០២២ នៅពេលពួកគេចូលមកជិតមូលដ្ឋានយោធា អ៊ីរ៉ាក់ដែលទទួលកងកម្លាំងអាមេរិកនៅជិតអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាដាដ។ទោះជាយ៉ាងណាក្តីគ្មាននរណាម្នាក់ រងរបួសក្នុងឧបទ្ទវហេតុនោះទេ។ការវាយប្រហារនេះបានកើតឡើងនៅពេលដែលអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងប្រទេស អ៊ីរ៉ាក់ប្រារព្ធខួបលើកទី 2 នៃការធ្វើឃាតមេទ័ពកំពូលអ៊ីរ៉ង់ Qassem Soleimani ។

អ្នកគាំទ្ររាប់រយនាក់នៃក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យនៅឯអាកាសយានដ្ឋានក្រុងបាដាដដើម្បីប្រារព្ធខួបនៃការស្លាប់របស់លោក Soleimani និងដើម្បីស្រែកពាក្យស្លោកប្រឆាំងអាមេរិក។Soleimaniត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅជិតអាកាសយានដ្ឋាន Baghdad ដែលបញ្ជាដោយ អតីតប្រធានា ធិបតីអាមេរិកលោក ដូណាល់ ត្រាំ។

យោងតាមរូបភាពមួយ ដែលត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គម គេប្រទះឃើញនៅលើស្លាបរបស់យន្តហោះដ្រូនទាំងពីរ ២គ្រឿងនោះមានសរសេរពាក្យថា៖’’សងសឹកជូនមេដឹកនាំ” ដែលសំដៅទៅលើលោក Qassem Soleimani ។មិនទាន់មានការអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេប៉ុន្តែក្រុមប្រដាប់អាវុធដែលមន្ត្រីអ៊ីរ៉ាក់ខ្លះនិយាយថា គាំទ្រដោយអ៊ីរ៉ង់បានអះអាងទទួលខុសត្រូវចំពោះឧប្បត្តិហេតុស្រដៀងគ្នានាពេលកន្លងមក៕

RELATED ARTICLES