នាយករដ្ឋមន្ត្រីស៊ូដង់លោក Abdalla Hamdok បានលាលែងពីតំណែងបន្ទាប់ពីមានការតវ៉ាដ៏ធំមួយបានធ្វើឱ្យកក្រើករដ្ឋធានី Khartoum ។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ីកាលពីថ្ងៃចន្ទទី ៣ មករា ២០២២។មនុស្សរាប់ពាន់នាក់បានដើរដង្ហែរក្បួនប្រឆាំងនឹងកិច្ចព្រមព្រៀងថ្មីៗនេះដែល លោក Abdalla Hamdok បានធ្វើដើម្បីចែករំ លែកអំណាចជាមួយកងទ័ពដែលបានធ្វើរដ្ឋប្រហារកាលពីខែតុលា។ក្រុមតវ៉ាបានស្រែកថា សូមប្រគលអំណាចអោយប្រ ជាជនក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យមានការវិលត្រឡប់ទៅកាន់ការគ្រប់គ្រងស៊ីវិលពេញលេញវិញប៉ុន្តែកងកម្លាំងយោធាបានឆ្លើយតបវិញដោយកម្លាំងបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់។ការសម្រេចចិត្តលាលែងពីតំណែងរបស់លោក Hamdok ធ្វើឱ្យកងទ័ព គ្រប់ គ្រងអំណាចទាំងស្រុង។
វាគឺជាការវាយប្រហារមួយផ្សេងទៀតចំពោះការប៉ុនប៉ងដ៏ផុយស្រួយរបស់ប្រទេសស៊ូដង់ក្នុងការផ្លាស់ប្តូរទៅកាន់ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យបន្ទាប់ពីការបះបោរដ៏មានប្រជាប្រិយភាពឈានទៅដល់ការផ្តួលរំលំប្រធានាធិបតីផ្តាច់ការយូរអង្វែងរបស់ប្រទេសស៊ូដង់គឺលោក Omar al-Bashir ក្នុងឆ្នាំ 2019 ។នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Hamdok បាននិយាយថា ប្រទេសនេះគឺស្ថិតក្នុងចំណុចរបត់ដ៏គ្រោះថ្នាក់ដែលគំរាម កំហែងដល់ការរស់រានមានជីវិតទាំងមូល។លោកបានបន្តទៀតថា លោកបានព្យាយាមអស់ពីសមត្ថភាព ដើម្បីបញ្ឈប់ប្រទេស ពីការរអិលឆ្ពោះទៅរកគ្រោះមហន្តរាយ។
មេដឹកនាំស៊ីវិលនិងយោធាបានធ្វើកិច្ចព្រមព្រៀងចែករំលែកអំណាចមិនងាយស្រួលមួយបន្ទាប់ពីកងទ័ពបានធ្វើរដ្ឋប្រហារនៅថ្ងៃទី 25 ខែតុលា ដែលពេលនោះបានដាក់នាយករដ្ឋមន្ត្រី Hamdok ឱ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ។ មនុស្សជាង50នាក់ ត្រូវបានសម្លាប់នៅក្នុងការតវ៉ាចាប់តាំងពីរដ្ឋប្រហារ រួមទាំងយ៉ាងហោចណាស់ 2 នាក់កាលពីថ្ងៃអាទិត្យ ។នេះបើយោងតាម គណៈកម្មាធិការគ្រូពេទ្យកណ្តាលនៃប្រទេសស៊ូដង់ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ៕